កីឡា
ព្រឹកនេះ យុវតីស្ម័គ្រចិត្តបាត់ម៉ូតូ ផុន រ៉ាស៊ី ទទួលបានប្រាក់ឧបត្ថម្ភពីសម្តេចតេជោ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានឧបត្ថម្ភថវិកាចំនួន៣០០០ដុល្លារអាមេរិកកញ្ញា ផុន រ៉ាស៊ី ដែលបាត់ម៉ូតូ១គ្រឿងក្នុងពេលបំពេញការងារស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២កន្លងទៅថ្មីនេះ។

កញ្ញា ផុន រ៉ាស៊ី ដែលជាយុវតីស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម បានបាត់ម៉ូតូ Honda Dream ពណ៌ខ្មៅ១គ្រឿងនៅពេលកំពុងបំពេញការងារស្ម័គ្រចិត្តនៅទីលាន AZ Group Cricket Oval (ផ្លូវ៦០ម៉ែត្រ)ដែលជាកន្លែងប្រកួតកីឡាគ្រីឃីត កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។
បន្ទាប់ពីបាត់ម៉ូតូរបស់ខ្លួន កញ្ញា ផុន រ៉ាស៊ី បានប្រកាសតាមបណ្តាញទំនាក់ទំនងសង្គមដើម្បីស្វែងរកម៉ូតូរបស់ខ្លួនមកវិញដើម្បីប្រើប្រាស់។ ទោះបីជាយ៉ាងណា គ្មានដំណឹងពីម៉ូតូរបស់ខ្លួនឡើយ។
កាលពីល្ងាចថ្ងៃទី១៩ ខែឧសភានេះ តាមរយៈបណ្តាញ Telegram សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖«ល្ងាចនេះ [ថ្ងៃទី១៩ ឧសភា] តាបានឃើញតាមបណ្តាញសង្គមអំពីចៅស្រី ផុន រ៉ាស៊ី ដែលជាយុវជនស្ម័គ្រចិត្តមកចូលរួមជួយបម្រើ ដល់ការប្រកួតស៊ីហ្គេមហើយបាត់ម៉ូតូ។ តាសុំជួយ 3,000$ សម្រាប់ទិញម៉ូតូមកប្រើប្រាស់វិញ។ សូមចៅទាក់ទងជាមួយលោក សេង ទៀង តាមទូរសព្វ័លេខ 012 961971 ដើម្បីទទួលយកថវិកា»។
បន្ទាប់មក នៅព្រឹកថ្ងៃទី២០ ខែឧសភានេះ កញ្ញា ផុន រ៉ាស៊ី បានប្រកាសថា ៖«នាងខ្ញុំបានទទួលថវិកាដែលសម្ដេចពុកបានជួយរួចហើយ តាមរយ:លោកពូសេង ទៀង។ នាងខ្ញុំសូមអរគុណសម្ដេចពុក និងជូនពរឲ្យសម្ដេចពុក និងក្រុមគ្រួសារមានសុខភាពល្អ អាយុយ៉ឺនយូរ មានសុវត្ថិភាពរាល់ការធ្វើដំណើរ និងជោគជ័យគ្រប់ភារកិច្ច។ នាងខ្ញុំសូមអរគុណ»៕


អត្ថបទ៖ វីរបុត្រ
-
កីឡា៣ ថ្ងៃ មុន
Thiago បង្ហោះសារមួយ ក្រោយខ្សែការពារថៃ Jonathan គប់មេដាយទៅអ្នកគាំទ្រ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
James Ma សារភាពស្នេហ៍ Rinrada ចំពោះមុខឪពុកម្ដាយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
១៤ ឆ្នាំមុន លោកភីថាធ្លាប់និយាយថា ពេញចិត្តអត្តចរិតតារាសម្ដែង Aff Taksaorn ខ្លាំង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
រកឃើញសាកសពតារាចម្រៀងកូរ៉េ Haesoo នៅក្នុងបន្ទប់សណ្ឋាគារ មិនទាន់ដឹងមូលហេតុស្លាប់
-
វប្បធម៌ ជំនឿ៤ ថ្ងៃ មុន
ប្រវត្តិជីវិតពិត៖ តួអង្គនាងនាគ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកម្ពុជា លើកទី១
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ព្រឹត្តិការណ៍ “Jennie for Calvin Klein” រងពាក្យរិះគន់ចាស់ដៃពីអ្នកកាសែត
-
កីឡា៣ ថ្ងៃ មុន
ថៃចេញសារសូមទោស និងបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធរកការពិតជាបន្ទាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន
ចលនាឆ្ពោះមុខ ភឿថៃ និងគណបក្ស៤ទៀត ចាប់ដៃគ្នា បង្កើតរដ្ឋាភិបាលចម្រុះថ្មី