កីឡា
សំបុត្រទស្សនាការប្រកួតកម្ពុជាប៉ះបង់ក្លាដែសជិតអស់ហើយ
សំបុត្រសម្រាប់ចូលទស្សនាការប្រកួតមិត្តភាពអន្តរជាតិ “Vattanac International Friendly” រវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទទួលក្រុមជម្រើសជាតិបង់ក្លាដែសនៅថ្ងៃទី១៥ ខែមិថុនានេះជិតអស់ហើយ។

បន្ទាប់ពីប្រកាសលក់សំបុត្រជាផ្លូវការកាលពីថ្ងៃទី១០ ខែមិថុនា អ្នកគាំទ្របាល់ទាត់កម្ពុជាបានទិញសំបុត្រយ៉ាងឆាប់រហ័សដែលធ្វើឲ្យការលក់ជិតអស់ហើយ។ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១២ ខែមិថុនានេះ សំបុត្រនៅសល់ត្រឹមតែ៤០០សន្លឹកប៉ុណ្ណោះគឺតំបន់ A នៅសល់១០០សន្លឹក និងតំបន់ B នៅសល់៣០០សន្លឹក។ សម្រាប់សំបុត្រនៅសល់នេះ អ្នកគាំទ្រអាចរកទិញបានតាមរយៈ App Live. by Wonderpass។

សូមបញ្ជាក់ថា សំបុត្រតំបន់ A មានតម្លៃ ៣០ ០០០រៀល និងសំបុត្រតំបន់ B មានតម្លៃ១៥ ០០០រៀល។ ទោះបីជាយ៉ាងណា សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមិនបានបញ្ជាក់ថា ចំនួនសំបុត្រដែលត្រូវលក់ចូលទស្សនាមានប៉ុន្មានឡើយ ប៉ុន្តែប្រសិនបើដាក់អ្នកទស្សនាតាមចំនួនកៅអីជ័រដូលកាលព្រឹត្តិការណ៍កីឡាស៊ីហ្គេមមានចំនួន៣ម៉ឺននាក់។

ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិរវាងម្ចាស់ផ្ទះកម្ពុជា និងបង់ក្លាដែស នឹងធ្វើនៅវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ចាំបានថា កាលពីចុងឆ្នាំ២០២២ កម្ពុជាបានចាញ់បង់ក្លាដែស ដោយលទ្ធផល ១-០ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


