Connect with us

កីឡា

ខ្លាំង! ក្រសួងមហាផ្ទៃដណ្តើមមេដាយដល់ទៅ ៦ ពីការប្រកួតកីឡាទ្រីយ៉ាត្លុងថ្នាក់ជាតិ

បានផុស

នៅ

ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២០ ដែលប្រព្រឹត្តនៅខេត្តកែបកាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២១ បានបញ្ចប់ជាស្ថាពរ ក្នុងនោះក្លឹបកីឡាទ្រីយ៉ាត្លុងក្រសួងមហាផ្ទៃដណ្តើមមេដាយមាសច្រើនជាងគេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លឹបកីឡាទ្រីយ៉ាត្លុងក្រសួងមហាផ្ទៃឈរចំណាត់លេខ១ ដោយដណ្តើមបានមេដាយសរុបចំនួន ០៦ គ្រឿង រួមមាន មេដាយមាស ៤ គ្រឿង  មេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿងក្នុងចំណោមសមាគម-ក្លឹបចំនួន១២ចូលរួមការរប្រកួត។ ចំណែកក្លឹបកីឡាទ្រីយ៉ាត្លុងក្រសួងការពារជាតិទទួលបានមេដាយសរុបចំនួន ៤ គ្រឿងគឺមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធ២។ 

លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធបាននិយាយថា ការប្រកួតទ្រីយ៉ាត្លុង (Triathl on) មានកីឡាករចូលរួមចំនួន១៤រូប និងកីឡាការិនីចំនួន ៤រូប។ សម្រាប់វិញ្ញាសានេះ ត្រូវចាប់ផ្ដើមជាមួយនឹងការហែលទឹកចម្ងាយ ៧៥០ ម៉ែត្រ បន្ទាប់ជិះកង់ចម្ងាយ២០គីឡូម៉ែត្រ និងបញ្ចប់ដោយការរត់ចម្ងាយ៥គីឡូម៉ែត្រ ។

ចំពោះប្រភេទកីឡាឌូអាត្លុង (Duathlon) មានកីឡាករចូលរួមចំនួន២០រូប និង កី ឡាការិនីចំនួន ១២រូប ។ វិញ្ញាសានេះចាប់ ផ្ដើមដោយការរត់ចម្ងាយ៥គីឡូម៉ែត្រ បន្ទាប់មកប្រណាំងកង់ចម្ងាយ២០គីឡូម៉ែត្រ និងបញ្ចប់ដោយការរត់ចម្ងាយ២,៥០គីឡូ ម៉ែត្រ ។

វិញ្ញាសាអាគ័រត្លុង(Aquathlon) មានអ្នកចូលរួមប្រកួតចំនួន៥រូបតែប៉ុណ្ណោះ ។ អាគ័រត្លុងនេះគឺប្រកួតសម្រាប់ប្រភេទអាយុក្រោម១៦ឆ្នាំ ដែលចាប់ផ្ដើមដោយការហែលទឹកចម្ងាយ៣៥០ម៉ែត្រ និងបញ្ចប់ដោយការរត់ចម្ងាយ២,៥០គីឡូម៉ែត្រ ៕

អត្ថបទ៖ វិសិទ្ធ

ចុចអាន៖ ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀងជួបTIFFY Army FCដណ្តើម​ចំណាត់ថ្នាក់​លេខ​៣នៅសៀមរាប​

ចុចអាន៖ អត្ត​ព​លិ​ក​គុន​ល្បុក្កតោ​១៩៣​នាក់​ ចូលរួម​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម