ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃណែនាំឱ្យបញ្ជូនមន្ត្រីល្មើសវិន័យទៅធ្វើការនៅព្រំដែន
អ្នកនាំពាក្យរដ្ឋមន្ត្រីមហាផ្ទៃលោក រ៉េន រតនៈ បានឱ្យដឹងថាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃលោក ស សុខា បានផ្ដល់ការណែនាំឱ្យបញ្ជូនមន្ត្រីនគរបាលរូបណាដែលប្រព្រឹត្តិល្មើសវិន័យទៅធ្វើការនៅព្រំដែន ចាប់ពី៣ទៅ៦ខែ ដើម្បីកែខ្លួន។

លោក រ៉េន រតនៈ បានសរសេរលើហ្វេសបុកផេករបស់លោកនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះថា ការណែនាំនេះគឺបន្ទាប់ពីឃើញមន្ត្រីនគរបាលមួយចំនួនបង្ករឿងល្មើសវិន័យ ហើយការបញ្ជូនទៅព្រំដែននេះអាចត្រូវបន្ថែមលើការបន្ថយស័ក្កិរបស់មន្ត្រីល្មើសទាំងនោះផងដែរ។
លោកបានដកស្រង់ប្រសាសន៍របស់រដ្ឋមន្ត្រីមហាផ្ទៃថា៖ «អង្គភាពជំនាញ នឹងសម្រេចបញ្ជូនជំនួសឱ្យការបន្ថយស័ក្ដិ…ករណីខ្លះបន្ថយទាំងស័ក្ដិ និងថែមទាំងបញ្ជូនទៅព្រំដែន។ បានធ្វើការស្រួលនៅតាមអង្គភាព មិនខិតខំធ្វើឱ្យល្អទេ បែរជាទៅបង្ករឿងល្មើសវិន័យ! ដូច្នេះមានតែឱ្យទៅព្រំដែន ដើម្បីដឹងថាកងកម្លាំងនៅទីនោះគាត់លំបាកកម្រិតណា មកវិញកែប្រែខ្លួន ហើយខិតខំធ្វើការឱ្យបានល្អ»។

ក្នុងរដ្ឋាភិបាលអាណ្តិតទី៧បានចាត់វិធានាការជាបន្តបន្ទាប់លើមន្ត្រីដែលល្មើសវិន័យក្នុងនោះមានដកបញ្ឈរជើង ដកចេញពីតំណែង និងបន្ថយស័ក្កិជាដើម។ កាលពីដើមខែមីនានេះក្រសួងមហាផ្ទៃទើបសម្រេចដកដំណែងអធិការស្រុកស្វាយទាប ខេត្តស្វាយរៀងម្នាក់លោក សោម សារ៉ន ចេញពីតួនាទីព្រមទាំងបន្ថយឋានន្តរស័ក្កិចំនួន ២ថ្នាក់ ពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើរពុករលួយ ខណៈមន្ត្រីពាក់ព័ន្ធ៣នាក់ផ្សេងទៀតត្រូវបានដាក់ទណ្ឌកម្មវិន័យកម្រិត១ និងព្រមានតាមរូបភាពជាលាយលក្ខណ៍អក្សរជាលើកទី១៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៤ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


