កីឡា
ឡុង សុភី វិលមកសង្វៀនវិញនៅរក្សាក្បាច់វ៉ៃដដែល
កីឡាករចាស់វស្សា ឡុង សុភី បានចាញ់ពិន្ទុកីឡាករថៃ យ៉តឌីហ្សែល លូកចៅម៉ៃសៃថង សម្រាប់ការប្រកួតមិត្តភាពនៅកម្មវិធីខារ៉ាបាវ សង្វៀនបាយ័នស្ទឹងមានជ័យ បន្ទាប់ពីតស៊ូគ្នា៥ទឹក យប់ថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣។

ការពិតលើសង្វៀនបង្ហាញថា ឡុង សុភី បានប្រើពេល៥ទឹកពេញតាមរយៈការដើរចូលវ៉ៃ ឆកកណ្តាប់ដៃលើពោះរបស់ដៃគូ និងអោបឡើងជង្គង់ ប៉ុន្តែគ្មានប្រសិទ្ធភាពឡើយ។ ផ្ទុយទៅវិញ កីឡាករថៃ យ៉តឌីហ្សែល ដែលបានការពារ និងថយក្រោយបានទាត់មួយៗ និងចំគោលដៅបានច្រើនដែលធ្វើឲ្យរូបគេទទួលបានជ័យជម្នះដោយពិន្ទុ។
តាមរយៈការប្រកួតនេះឃើញថា ក្បាច់វ៉ៃរបស់ ឡុង សុភី គ្មានអ្វីប្លែកឡើយពោលគឺទម្លាប់ដើរចូល ឆកកណ្តាប់ដៃលើពោះដៃគូ និងធាក់នៅតែដដែល។ ទោះជាយ៉ាងណា រូបគេនៅតែមានកម្លាំងស៊ុហ្វប្រកួតបាន៥ទឹកពេញ។
នេះជាលើកទី២ដែលឡើង សុភី បានឡើងប្រកួត បន្ទាប់ពីបានបាត់មុខពីសង្វៀនប្រដាល់គុនខ្មែរអស់រយៈពេលប្រហែលជា៤ឆ្នាំហើយ។ កាលពីខែមុនការវិលត្រឡប់មកកាន់សង្វៀនជាថ្មី រូបគេបានឈ្នះពិន្ទុកីឡាករឡាវ ស៊ីធឿន។
កីឡាករចាស់វស្សាមួយចំនួនទទួលបានឱកាសឡើងសង្វៀនវិញមានដូចជា ឡុង សុវណ្ណឌឿន និង ម៉ឺន សុភា ជាដើម បន្ទាប់ពីកីឡាករជួរមុខមួយចំនួនជាប់ភារកិច្ចក្នុងក្រុមជម្រើសជាតិទាំងគុនខ្មែរ និងឃីកបុកស៊ីង ហើយក៏ជាពេលវេលាដែលពួកគេចាប់ផ្តើមអាជីពសាថ្មីដើម្បីទទួលបានប្រាក់ចំណូល៕












អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


