Connect with us

កីឡា

ពេជ្រ ប៊ុនសិទ្ធ សង្ឃឹម​ខ្ពស់​ក្នុង​ការឈ្នះ​​ខ្សែ​ក្រវាត់​ខារ៉ាបាវថ្ងៃអាទិត្យនេះ

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ ពេជ្រ ប៊ុនសិទ្ធ ត្រូវ​ប្រជែង​មួយ​កីឡាករ​ថៃ ផេតផាកភូមិ ​ដើម្បី​ខ្សែ​ក្រវាត់​ខារ៉ាបាវ​ ដែល​មាន​ប្រាក់​រង្វាន់​៦​ពាន់​ដុល្លារ​អាមេរិក​ នា​ល្ងាច​ថ្ងៃ​​អាទិត្យ ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២៣​ នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ។

មុន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ពេជ្រ ប៊ុនសិទ្ធ មិន​ទាន់​ស្គាល់​ពាក្យបរាជ័យ​ឡើយ​គិត​ចាប់​តាំង​ពី​ការ​ប្រកួត​វគ្គសន្សំ​ពិន្ទុ​ក្នុង​ពូល​ដោយ​ទទួល​បាន​ជ័យជម្នះ​លើ​កីឡាករ​ថៃ​ទាំង​៤​នាក់ និង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​បាន​ឈ្នះ​មិត្តរួម​ជាតិ ធន់ ផានិត ដោយ​ពិន្ទុ ខណៈ​កីឡាករ​ថៃ​ ផេតផាកភូមិ បាន​ឈ្នះ​​កីឡាករ​​កម្ពុជា​១​នាក់ ​ចាញ់​៣​​​នាក់ និង​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ឈ្នះ​មិត្ត​រួម​ជាតិ​ថៃ​ដោយ​ពិន្ទុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេជ្រ ប៊ុនសិទ្ធ និង ផេតផាកភូមិ ធ្លាប់​ជួប​គ្នា​ម្តង​ហើយ​​កាល​​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ដែល​ពេល​នោះ​ កីឡាករ​បាន​ផ្តួល​កីឡាករ​ថៃ​ឲ្យ​បោះ​បង់​ការ​ប្រកួត​ក្នុង​ទឹក​ទី១​តាម​រយៈ​ការ​ទាត់​ជើង​ក្រោម។

​ការ​ប្រកួត​ដ៏​សំខាន់​នេះ ពេជ្រ ប៊ុនសិទ្ធ បាន​និយាយ​ថា ខ្លួន​បាន​ត្រៀម​រួច​រាល់ហើយ​ និង​គ្មាន​អ្វី​​ព្រួយ​បារម្ភ​ទេ​ដោយសារ​ធ្លាប់​ឈ្នះ​ម្តង​ហើយ​សន្សំពិន្ទុ​ក្នុង​ពូល។ «ខ្ញុំ​អត់​ខ្លាច​ទេ គឺ​ធម្មតា ព្រោះ​ខ្ញុំ​ត្រៀម​ក្បាច់​គ្រប់​គ្រាន់​ហើយ។ ខ្ញុំ​សង្ឃឹម​៧០​%​ក្នុង​ការ​ទទួល​បាន​ជ័យជម្នះ»។

ជា​មួយ​គ្នា​នេះ លោក ពេជ្រ សុផាន់ គ្រូ​បង្វឹក​របស់​កីឡាករ ពេជ្រ ប៊ុនសិទ្ធ បាន​លើក​ឡើង​ថា ចំពោះ​សមត្ថភាព និង​ការ​ហ្វឹក​ហាត់​គឺ​ត្រៀម​ខ្លួន​បាន​រួច​រាល់​ហើយ។ អ្វី​ដែល​ចាំ​បាច់​បំផុត​សម្រាប់​ការ​ប្រកួត​ដែល​ជិត​ដល់​គឺ​ថែរក្សា​ខ្លួន​ឲ្យ​មាន​សុខភាព​ល្អ និង​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​​សម្រាប់​ការ​ប្រកួត ដូច្នេះ​​នឹង​ទទួល​បាន​លទ្ធផល​ល្អ។

នៅ​ថ្ងៃ​ជា​មួយ​គ្នា​នេះ ធន់ ផានិត ត្រូវ​ប្រកួត​ជា​មួយ​កីឡាករ​ថៃ ឡាហ្វាន់ ដើម្បី​ដណ្តើម​ចំណាត់​ថ្នាក់​លេខ​៣ ហើយ​ក៏​ជា​លើក​ទី២​សម្រាប់​ ផានិត ដែល​​ប្រកួត​ដណ្តើម​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​​ព្រឹត្តិការណ៍​ខ្សែ​ក្រវាត់​ខារ៉ាបាវ។

ខាង​ក្រោម​ជា​ស្ថិត​កីឡាករ​ទាំង​ពីរ​ក្នុង​វគ្គសន្សំ​ពិន្ទុ​ក្នុង​ពូល និង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ពេជ្រ ប៊ុនសិទ្ធ

វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល

  • ឈ្នះ​ ស៊ែងតៈវ៉ាន់ ឆ.ហាផាយ៉ាក់ ដោយ​ពិន្ទុ
  • ឈ្នះ ថៈឡេកងើន ទឹកទី២
  • ឈ្នះ ឡាហ្វាន់ ទឹក​ទី៣
  • ឈ្នះ ផេតផាកភូមិ ទឹក​ទី១

វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

  • ឈ្នះ ធន់ ផានិត ដោយ​ពិន្ទុ

ផេតផាកភូមិ ខួងក្រៀងក្រៃ

វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល

  • ចាញ់ ពេជ្រ ប៊ុនសិទ្ធ ទឹក​ទី១
  • ចាញ់ ធន់ ផានិត ដោយ​ពិន្ទុ
  • ឈ្នះ សេក គឹមសាន ទឹក​ទី​៣
  • ចាញ់ ហុង សុវណ្ណចាន់សុធី ដោយ​ពិន្ទុ

វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​

  • ឈ្នះ​ កីឡាករថៃ ឡាហ្វាន់ ដោយ​ពិន្ទុ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២២ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២៦ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥០ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម