Connect with us

កីឡា

ក្លិបប្រដាល់ដ៏កម្សត់របស់ ស សី ទទួលបានការឧបត្ថម្ភពីឧកញ៉ា ស្រី ចាន់ថន

បានផុស

នៅ

ឧកញ៉ា ស្រី ចាន់ថន បាន​សម្រេច​ជួយ​ឧបត្ថម្ភ​ជា​ថវិកា និង​សម្ភារ​ដើម្បី​ជួយ​កសាង​ក្លិប​ប្រដាល់ ស សីគុន​ខ្មែរ ​ឲ្យ​សមរម្យ​ដើម្បី​រួម​ចំណែក​អភិវឌ្ឍកីឡា​ប្រដាល់​គុន​ខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​ឈប់​ពី​ប្រដាល់ លោក ស សី បាន​​​បើក​ក្លិប​ប្រដាល់​​ផ្ទាល់​ខ្លួន​មួយ​ដោយ​​មាន​តែ​ដី និង​កន្លែង​តូច ខ្វះ​សម្ភារ​ហ្វឹក​ហាត់​គ្រប់​បែប​យ៉ាង​ ប៉ុន្តែ​​ដោយសារ​ឆន្ទៈ​នៃ​ក្តី​ស្រឡាញ់​លោក​បាន​​តស៊ូ​បង្ហាត់​​សិស្ស​រហូត​​ទទួល​បាន​ឱកាស​បាន​ឡើង​ប្រកួត​ជា​មួយ​បន្ត​បន្ទាប់។ យ៉ាង​ណា បន្ទាប់​ពី​កីឡាករចាប់​ផ្តើម​​មាន​សមត្ថភាព​​ និង​​មាន​កេរ្តិ៍​ឈ្មោះ​បណ្តើរ​ៗ​ ពួក​គាត់​ត្រូវ​ការ​ទី​កន្លែង​ដែល​មាន​សម្ភារ​ហ្វឹក​ហាត់ និង​ការផ្គត់​ផ្គង់​ឲ្យ​កាន់​តែ​ល្អ​។​​​

ដោយ​មើល​ឃើញ​ពី​កង្វះ​ខាតទាំង​ថវិកា និង​សម្ភារ​ហ្វឹក​ហាត់ ក៏​ដូច​ជា​ទី​តាំង​ក្លិប​ទាំង​មូល ឧកញ៉ា ស្រី ចាន់ថន បាន​សម្រេច​ជួយ​ឧបត្ថម្ភ​១​លាន​​រៀល​ក្នុង​១​ខែ​រយៈ​ពេល​២​ឆ្នាំ។ ជា​មួយ​គ្នា​នេះ លោក​នឹង​​ឧបត្ថម្ភ​សម្ភារ​ហ្វឹក​ហាត់ និង​កសាង​ក្លិប​ឲ្យ​បាន​សមរម្យ​សម្រាប់​ជា​ថ្នាល​បណ្តុះ​បណ្តាល​​កូន​សិស្ស​កាន់​តែ​ងាយ​ស្រួល​។

ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​លោក ស សី ​​មាន​លទ្ធភាព និង​កម្លាំង​ចិត្ត​ក្នុង​ការ​បង្វឹក​បង្ហាត់ បណ្តុះ​បណ្តាល​ធន​ធាន​កីឡាករ កីឡាការិនី​​​​ឲ្យ​មាន​ធន​ធាន​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍ​គុន​ខ្មែរ​លើ​ឆាក​អន្តរជាតិ។

អតីត​កីឡាករ​ធ្លាប់​វ៉ៃ​នៅ​ស្ថាប័ន ONE Championship លោក ស សី បាន​បង្កើត​ក្លិប​ប្រដាល់​ផ្ទាល់​ខ្លួន​«ស សីគុនខ្មែរ» ប្រហែល​ជា​៤​ទៅ​៥​ឆ្នាំ​ហើយ​ដែល​ស្ថិត​នៅ​ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។ សិស្ស​របស់​លោក​គ្រូ​ ស សី ភាគ​ច្រើន​វ័យ​ក្មេង​ដែល​មាន​ប្រហែល​ជា​១០​នាក់​កំពុង​ហ្វឹក​ហាត់​បច្ចុប្បន្ន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣២ នាទីutes មុន

ក្រសួងការងារ បង្ហាញ​ពី​អំពើហិង្សា និង​ភាព​ឃោរឃៅ​មក​លើ​ពលរដ្ឋ​ខ្មែរ​ដែល​ប្រព្រឹត្ត​ដោយ​ក្រុមជ្រុលនិយមថៃ

កីឡា២ ម៉ោង មុន

ក្រុម​កីឡាម៉ូតូ​ទឹក​កម្ពុជា​ ដណ្ដើម​បាន​មេដាយ​៥គ្រឿង​ នៃ​ការប្រកួតនៅ​ឯ​ប្រទេសបែលហ្ស៊ិក

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

វីតាល់ និងមីជាតិ នាំស្បៀងអាហារ  និងសម្ភារចាំបាច់ប្រចាំថ្ងៃជូនជនភៀសសឹក ១,៨០០ គ្រួសារ នៅស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលរាជធានីនាំយកអំណោយជាង១០០មុខ ជូនវិរៈកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម

ជីវិតកម្សាន្ដ៥ ម៉ោង មុន

HyunA លុប​រូបអាក្រាតកាយ ក្រោយ​​អ្នក​គាំទ្របង្ហាញក្ដីបារម្ភ​ខ្លាំង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ្នកស្លាប់ក្នុងការបាញ់ប្រហារនៅបាងកកកើនដល់៦នាក់ ខណៈខ្មាន់កាំភ្លើងជាជនជាតិថៃ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

Sokha Hotels

ព័ត៌មានពេញនិយម