កីឡា
ផល សោភ័ណ្ឌ ទទួចឲ្យដាក់ខ្សែក្រវាត់របស់ខ្លួនដល់កីឡាករដទៃដណ្តើម
អ្នកលេងកែងពិឃាត ផល សោភ័ណ្ឌ ដែលជាម្ចាស់ខ្សែក្រវាត់ ៥ ស្ថាប័នផ្សេងគ្នា បានសំណូមពរឲ្យម្ចាស់ឧបត្ថម្ភនៃខ្សែក្រវាត់ទាំងនោះរៀបចំឲ្យកីឡាករដទៃប្រកួតដណ្តើមពីរូបគេ។

សិស្សរបស់ក្លិបតាឡីដំរីមានរិទ្ធិបាននិយាយថា រូបគេមិនចង់ទុកចោលខ្សែក្រវាត់ដោយឥតន័យរហូតច្រេះចាប់នោះទេ បន្ទាប់ពីបានឈ្នះនីមួយៗពោលគឺគ្មានតម្លៃអ្វីសោះការទុកចោលបែបនេះ។
កីឡាករបន្តថា សម្រាប់ការរៀបចំឲ្យការដណ្តើមខ្សែក្រវាត់មានប្រយោជន៍ច្រើនមានដូចជា សាមីខ្លួនកីឡាករជាម្ចាស់ខ្សែក្រវាត់ខិតខំហ្វឹកហាត់បន្ថែមទៀត។ កីឡាករណាមានសមត្ថភាពគឺអាចយកខ្សែក្រវាត់ទៅគ្រប់គ្រងបាន ហើយធ្វើឲ្យកីឡាករអាចទទួលបានចំណូល និងមានកេរ្តិ៍ឈ្មោះល្បីកាន់តែខ្លាំង។

ផល សោភ័ណ្ធ បាននិយាយថា ៖«បើសិនជាឈ្នះខ្សែក្រវាត់ហើយគ្មានការប្រកួតការពារខ្សែក្រវាត់ទេ នោះខ្សែក្រវាត់ដែលឈ្នះគ្មានតម្លៃ។ បើមានការដាក់ឲ្យប្រកួតដណ្តើមខ្សែក្រវាត់វិញ នោះកីឡាករនឹងខំហ្វឹកហាត់ដើម្បីការពារ ហើយខ្សែក្រវាត់ក៏មិនត្រូវបានទុកចោល»។
«បើសិនយើងមានខ្សែក្រវាត់ យើងមិនអាចយកខ្សែក្រវាត់ដេកអោបបានទេ។ បើយើងយកខ្សែក្រវាត់មកដេកអោប ស្មើនឹងយើងខ្លាចគេ។ បើគេមានសមត្ថភាពដណ្ដើមខ្សែក្រវាត់យើងបានឲ្យគេយកទៅ តែបើយើងមានសម្ថតភាព យើងនៅតែការពារខ្សែក្រវាត់យើងបានដដែល»។
ពិតណាស់ សព្វថ្ងៃនេះ បន្ទាប់ពីកីឡាករបានឈ្នះខ្សែក្រវាត់ ពួកគេហាក់គ្មានភារកិច្ចអ្វីក្នុងការការពារខ្សែក្រវាត់បន្តទៀត ឬទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីម្ចាស់ឧបត្ថម្ភឡើយ។ កាលពីប្រហែល១០ឆ្នាំមុនធ្លាប់មានកម្មវិធីខ្សែក្រវាត់ខ្លះផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែអាចចាប់ពី៣ខែដល់១ឆ្នាំ ហើយរៀបចំឲ្យមានការប្រកួតដណ្តើមជាបន្តបន្ទាប់ទៀតផង។

ខ្សែក្រវាត់៥គ្រឿងរបស់ ផល សោភ័ណ្ឌ
- ខ្សែក្រវាត់ គ្រុដគុនខ្មែរ
- ខ្សែក្រវាត់ IPCC គុនខ្មែរ
- ខ្សែក្រវាត់ ខារ៉ាបាវ ឆ្នាំ២០១៣
- ខ្សែក្រវាត់ ខារ៉ាបាវ ឆ្នាំ២០១២
- ខ្សែក្រវាត់ ស្រាបៀរកម្ពុជា ឆ្នាំ២០១១
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


