Connect with us

កីឡា

Liverpool យក​បាន Szoboszla ជំនួស Mason Mount ដើម្បី​រដូវ​កាល​ថ្មី

បានផុស

នៅ

ក្លិបហង្សក្រហម Liverpool ​កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា បាន​ប្រកាស​ពី​ការ​ចុះ​កុងត្រា​យកខ្សែ​បម្រើ​ Dominik Szoboszlai សញ្ជាតិ ហុងគ្រី វ័យ២២​ឆ្នាំ​របស់​ក្លិប RB Leipzig ក្នុងតម្លៃផ្ទេរ​ ៦០ លានផោនក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ បន្ទាប់​ពី​គោល​ដៅនាំយកកីឡាករ Mason Mount ពីក្លិបតោខៀវ Chelsea ​មិន​បាន​សម្រេច។

Szoboszlai ជាកីឡាករខ្សែបម្រើទី​២ បន្ទាប់ពី Liverpool បាន​ចុះហត្ថលេខានាំយកខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Alexis Mac Allister ពីក្លិប Brighton ក្នុងតម្លៃ ៣៥ លានផោន។ កីឡាករ Szoboszlai នឹងពាក់អាវលេខ៨ជំនួស​កីឡាករ Naby Keïta ដែលបានផ្លាស់ទៅក្លិប Werder Bremen។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែមប្រើប្រយុទ្ធ Szoboszlai បង្ហាញខ្លួនឲ្យ RB Leipzig បានចំនួន ៦២ ប្រកួតដោយស៊ុតបញ្ចូលទីបាន១២ គ្រាប់ និង​បង្ហាញ​ខ្លួន​ឲ្យ​​ក្រុមជម្រើសជាតិ​ហុងគ្រី​៣២​ប្រកួតដោយស៊ុតបញ្ចូលទីបាន៧គ្រាប់។ រូប​គេ​ជាសមាជិកមួយ​រូប​ដែល​បាន​ជួយក្លិប RB Leipzig ឈ្នះពានរង្វាន់ German Cup ២រដូវកាលជាប់គ្នា។

លោក Jürgen Klopp គ្រូបង្វឹករបស់ក្លិប Liverpool បាននិយាយថា៖ «ខ្ញុំច្បាស់ណាស់ថា Szoboszla ជាកីឡាករវ័យក្មេងនៅពេលបច្ចុប្បន្ននេះ។ ចាប់តាំងពី​បានផ្ទេរទៅក្លិប Leipzig រូបគេធ្វើបានយ៉ាងល្អក្នុងលីគ Bundesliga និងជម្រើសជាតិហុងគ្រី»។

សម្រាប់ការ​ត្រៀម​រដូវកាលថ្មី លោក Jürgen Klopp បាននាំយកខ្សែបម្រើ​២​រូប​​គឺកីឡាករ Dominik Szoboszla និង Alexis Mac Allister មកដើម្បីពង្រឹងតំបន់បម្រើឲ្យកាន់តែមានភាពល្អប្រសើរឡើងដើម្បីប្រកួតប្រជែងនៅរដូវកាលថ្មី៕

ប្រែ​សម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម