កីឡា
ល្ងាចនេះ ព្រះខ័នរាជស្វាយរៀងប៉ះជើងឯកលីគថៃពីរសម័យ Police Tero
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនឹងប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយក្រុមខ្លាំងរបស់ប្រទេសថៃ Police Tero FC វេលាម៉ោង៥ល្ងាច ថ្ងៃពុធ ទី៥ ខែកក្ដដា ឆ្នាំ២០២៣ ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលថ្មី។
វានឹងក្លាយជាជំនួបមិត្តភាពអន្តរជាតិគួរឲ្យចាប់អារម្មណ៍មួយសម្រាប់អ្នកគាំទ្ររបស់ក្រុមទាំងពីរ ដោយសារព្រះខ័នរាជស្វាយរៀងជាក្រុមខ្លាំងប្រចាំលីគបាល់ទាត់កំពូលកម្ពុជា ហើយ Police Tero ជាក្រុមខ្លាំងមួយប្រចាំលីគកំពូលរបស់ប្រទេសថៃ។

ក្លិប Police Tero FC ដឹកនាំដោយលោក Rangsan Viwatchaichok ដោយរដូវកាលមុនគឺឈរនៅលេខ ៧ ក្នុងតារាងលីគកំពូលរបស់ប្រទេសថៃ ដោយប្រកួត ៣០ ប្រកួត ឈ្នះ ១១ ស្មើ ១០ ចាញ់ ៩ មាន ៤៣ ពិន្ទុ។ ក្លិបនេះត្រូវបានបង្កើតឡើងលើកដំបូងកាលពីឆ្នាំ១៩៩២។ ឆ្នាំ១៩៩៧ ក្លិបមួយនេះបានឡើងកាន់លីគកំពូលថៃ និងធ្លាប់ឈ្នះជើងឯកលីគកំពូលថៃពីរដង និងជើងឯករង២ដង។ ពួកគេធ្លាប់ជាជើងឯករង AFC Champions League ម្តង និងមានបទពិសោធច្រើនលើឆាកអន្តរជាតិ។

ជុំវិញការប្រកួតមិត្តភាពអន្តរជាតិនេះដែរ លោក Pep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងបាននិយាយថា ៖«មិត្តភាពកម្តៅសាច់ដុំខាងមុខនេះជាពេលវេលាមួយដែលក្រុមរបស់យើងត្រូវស្វែងចិត្តគ្នាឲ្យកាន់តែល្អប្រសើរ។ គោលបំណងនៃការប្រកួតមិត្តភាពនៅថៃគឺដើម្បីអភិវឌ្ឍស្មារតីក្រុម។ យើងនឹងចំណាយពេលវេលានៅជាមួយគ្នា និងមានការប្រកួតមិត្តភាព។ ជាសប្តាហ៍ដែលយើងពង្រឹងក្រុមមុនពេលរដូវកាលថ្មីចូលមកដល់។ នេះជាឱកាសល្អដែលក្រុមត្រូវបង្កើតគំនិតរួមគ្នា»។
បន្ទាប់ពីការប្រកួតមិត្តភាពអន្តរជាតិល្ងាចនេះ ព្រះខ័នរាជស្វាយរៀងនឹងត្រូវប្រកួតជាមួយក្លិប Samut Prakan City មកពីលីគថៃលំដាប់ទី២នៅថ្ងៃសៅរ៍ ទី៨ ខែកក្ដដា ឆ្នាំ ២០២៣ វេលាម៉ោង ៣:៤៥ ល្ងាច មុនពេលវិលត្រឡប់មកដឹកដីកម្ពុជាវិញ៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


