កីឡា
ក្រុមជម្រើសជាតិ១០នេះនឹងមាន១ប៉ះកម្ពុជាវគ្គជម្រុះ World Cup 2026 ជុំទី១
ការចាប់ឆ្នោតសម្រាប់ការប្រកួតវគ្គជម្រុះជើងឯកពិភពលោកឆ្នាំ២០២៦ (World Cup 2026) ប្រចាំតំបន់អាស៊ីនឹងធ្វើនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ដោយមានប្រទេសចំនួន២០ដែលមានចំណាត់ថ្នាក់នៅអាស៊ីចាប់ពីលេខ២៧ដល់៤៦។

ដោយសារប្រទេសស្រីលង្កាត្រូវបានជាប់ពិន័យ និងជម្រើសកោះ Northern Mariana ដែលមិនមែនជាសមាជិករបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA ដូច្នេះក្រុមចំនួន១៨ត្រូវចាប់ឆ្នោត និងប្រជែងវគ្គជម្រុះជុំទី១ដើម្បីជ្រើសរើសក្រុមចំនួន៩ឡើងទៅវគ្គជម្រុះជុំទី២នៅតំបន់អាស៊ី។
ក្រុមទាំង១៨មានដូចខាងក្រោម
ក្រុម Seeded
- ១. ឥណ្ឌូណេស៊ី (លេខ១៦០)
- ២. ឆានីយ តៃប៊ិ (លេខ១៥៣)
- ៣. ម៉ាល់ឌីវ (លេខ១៥៤)
- ៤. យ៉េមែន (លេខ១៥៦)
- ៥. អាហ្វហ្គានីស្ថាន (លេខ១៥៧)
- ៦. សិង្ហបុរី (លេខ១៥៨)
- ៧. មីយ៉ាន់ម៉ា (លេខ១៦០)
- ៨. នេប៉ាល់ (លេខ១៧៥)
- ៩. កម្ពុជា (លេខ១៧៦)
ក្រុម Unseeded
- ១០. ម៉ាកាវ (លេខ១៨២)
- ១១. ម៉ុងហ្គោលី (១៨៣)
- ១២. ប៊ូតាន (លេខ១៨៤)
- ១៣. ឡាវ (លេខ១៨៨)
- ១៤. ព្រុយណេ (លេខ១៩១)
- ១៥. បង់ក្លាដែស (លេខ១៩២)
- ១៦. ទីម័រខាងកើត (លេខ១៩៥)
- ១៧. ប៉ាគីស្ថាន (លេខ២០១)
- ១៨. ហ្គាំ (លេខ២០៦)

ក្រុមជម្រើសជាតិពីលេខ១ដល់លេខ៩ខាងលើ នឹងមិនប៉ះគ្នាទេ ហើយក្រុមលេខ១០ដល់លេខ១៨ក៏នឹងមិនប៉ះគ្នាដែរ។ ចំណោះក្រុមជម្រើសជាតិកម្ពុជានឹងប៉ះក្រុមជម្រើសជាតិមួយក្នុងចំណោមជម្រើសជាតិ ម៉ាកាវ ម៉ុងហ្គោលី ប៊ូតាន់ ឡាវ ព្រុយណេ បង់ក្លាដែស ទីម័រខាងកើត ប៉ាគីស្ថាន និងកោះហ្គាំ។
ការប្រកួតជម្រុះជុំទី១ ជើងទី១នឹងធ្វើនៅថ្ងៃទី១២ ខែតុលា និងជើងទី២នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ដើម្បីជ្រើសរើសយក៩ក្រុមឡើងទៅប្រកួតជម្រុះជុំទី២បន្តទៀតនៅតំបន់អាស៊ី៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


