Connect with us

កីឡា

អបអរសាទរ! ក្រុម U19 នារីកម្ពុជា ឈ្នះ U19 នារីឡាវ ២-១

បានផុស

នៅ

ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ (U19) បាន​ប្រកួតឈ្នះ​​​​ក្រុម​ជម្រើស​ជាតិ​នារី​ឡាវ ដោយ​លទ្ធផល ២-១ នៅ​ល្ងាច​ ថ្ងៃ​ពុធ ទី៥ ខែ​កក្ដដា ឆ្នាំ២០២៣ នៅ​ប្រទេសឥណ្ឌូណេស៊ី​សម្រាប់​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់​បាល់ទាត់​នារី​អាយុ​ក្រោម​១៩​ឆ្នាំ AFF U19 Women’s Championship លើកទី៣។

ការ​ប្រកួត​នៅ​វគ្គ​ទី១​មាន​គ្រាប់​បាល់​កើត​ឡើង២​គ្រាប់​ដោយ​​ក្រុម​នារី​ឡាវ​បាន​​បើក​ការនាំ​មុខ​នារី​កម្ពុជា ០-១ នៅ​​នាទី​៧ ប៉ុន្តែ​ក្រុម​នារី​កម្ពុជា​បាន​ស្មើ​ ១-១ ​នៅ​នាទី​២១។ នៅ​វគ្គ​ទី​២ កម្ពុជា​បាន​បើក​ការ​នាំ​មុខ ២-១ វិញ​​នៅ​នាទី​៦២។ លទ្ធផល​នេះ​រក្សា​រហូត​​ដល់​ចប់​ការ​ប្រកួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួតបន្ទាប់​ ក្រុម U19 នារី​កម្ពុជា​ត្រូវ​ប្រកួត​ជា​មួយ ទីម័រខាងកើត នៅថ្ងៃទី៧ ខែ​កក្កដា និង​ចុង​ក្រោយ​ជួបម្ចាស់​ផ្ទះ ឥណ្ឌូណេស៊ី នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម