កីឡា
សុខ ធី មិនទាន់មកខ្មែរ ព្រោះមិនទាន់បានតម្លៃខ្លួនប្រកួតនៅថៃ
កីឡាករប្រដាល់គុនខ្មែរ សុខ ធី នៅមិនទាន់ធ្វើដំណើរមកប្រទេសកម្ពុជានៅឡើយទេ ដោយសាររូបគេមិនទាន់ទទួលបានប្រាក់តម្លៃខ្លួន ពីការប្រកួតឈ្នះកីឡាករថៃ ផេតវិឆៃ នៅសង្វៀន Stool Super Fight 2 កាលពីសប្តាហ៍មុន។
តាមការគ្រោងទុក សុខ ធី នឹងធ្វើដំណើរមកប្រទេសកម្ពុជា បន្ទាប់ពីប្រកួតជាមួយកីឡាករថៃ ផេតវិឆៃ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីពិភាក្សាជាមួយឧកញ៉ា ស្រី ចាន់ថន ពីគម្រោងរស់នៅ និងប្រកបអាជីពប្រដាល់នៅប្រទេសកម្ពុជា។

សុខ ធី បានប្រាប់ «កម្ពុជាថ្មី» ពីប្រទេសថៃថា៖ «ខ្ញុំកំពុងរង់ចាំតែតម្លៃខ្លួនដែលវ៉ៃកាលពីថ្ងៃពុធ នៅថៃសិន។ ពេលបានលុយរួច ខ្ញុំនឹងរៀបចំខោអាវ យកប្រពន្ធ និងកូន ទៅទឹកដីកម្ពុជា ដើម្បីទៅជួបឧកញ៉ា ស្រី ចាន់ថន»។
គម្រោងជួបជាមួយឧកញ៉ា ស្រី ចាន់ថន កើតឡើង បន្ទាប់ពីអាជីពប្រដាល់របស់ខ្លួននៅប្រទេសថៃមិនដំណើរការល្អដោយសារមិនត្រូវបានចាប់ឲ្យអ្នកលេងគុនខ្មែររូបនេះឡើងប្រកួត ដែលធ្វើឲ្យបាត់ចំណូលក្នុងការចិញ្ចឹមប្រពន្ធ និងកូន។ ដូច្នេះសុខ ធី ចង់មកប្រកបអាជីពនៅប្រទេសកំណើតក្រែងបានប្រកបញឹកញាប់ ដែលអាចរកចំណូលបានចិញ្ចឹមគ្រួសារ និងជាពិសេស ដើម្បីនាំប្រពន្ធជាជនជាតិថៃ និងកូនប្រុសអាយុជាង២ឆ្នាំមករស់នៅប្រទេសកម្ពុជាតែម្តង។

រឿងរ៉ាវរបស់ សុខ ធី ដែលមិនបានឡើងប្រកួតញឹកញាប់ បានកើតមានឡើង បន្ទាប់ពីកីឡាប្រដាល់គុនខ្មែរត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងកីឡាស៊ីហ្គេម លើកទី៣២ ដែលប្រទេសកម្ពុជាម្ចាស់ផ្ទះ។ ប្រសិនបើកីឡាករខ្មែររូបនេះឡើងប្រកួតទាល់តែប្រើ Muay Thai គឺមិនតំណាងគុនខ្មែរនោះទេ ប៉ុន្តែ សុខ ធី មិនព្រម។
លោកឧកញ៉ា ស្រី ចាន់ថន បានឲ្យដឹងថា លោកសន្យាជួយជ្រោមជ្រែងកីឡាករ សុខ ធី ក្នុងការវិលត្រឡប់មកកាន់ទឹកដីកំណើតវិញ។ ថ្មីៗនេះក៏មានដំណឹងល្អដែរសម្រាប់អ្នកគាំទ្រគុនខ្មែរព្រោះក្លិបប្រដាល់គុនខ្មែរជើងឯកពិភពលោក (Kun Khmer World Champion) របស់ឧកញ៉ាកំពុងត្រូវបានកសាងរួចរាល់ប្រមាណ៨០% និងគ្រោងបញ្ចប់នាពេលដ៏ខ្លីខាងមុខ៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


