កីឡា
World Cup៖ បាល់ទាត់នារីវៀតណាមមានឱកាស៨%ឡើងដល់វគ្គ១៦ក្រុមចុងក្រោយ
ក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាមមានឱកាស៨%ដែលអាចឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល ដើម្បីឈានដល់វគ្គ១៦ក្រុមចុងក្រោយក្នុងការប្រកួតបាល់ទាត់នារីជើងឯកពិភពលោក World Cup ឆ្នាំ២០២៣។
យោងតាម supercomputer ពីក្រុមហ៊ុន metadata Gracenote បានឱ្យដឹងថា ក្រុមនារីវៀតណាមមិនអាចឈ្នះ World Cup ឆ្នាំ២០២៣ បានទេ ប៉ុន្តែមានឱកាសខ្ពស់ក្នុងការឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូលពោលគឺខ្ពស់ជាង៨ក្រុមផ្សេងទៀត។

ស្ថិតិបង្ហាញថា ក្រុមនារីវៀតណាមមានឱកាស ៨% ទំនងជាអាចឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល និងឈានដល់វគ្គ១៦ក្រុមចុងក្រោយ។ ក្រុមនារីជម្រើសជាតិ៨ផ្សេងទៀតមានភាគរយទាបជាងវៀតណាមមានដូចជា ហ្វីលីពីនមាន៧% ចាម៉ាកាមាន៥% អាហ្រ្វិកខាងត្បូងមាន៥% នីហ្សេរីយ៉ា មាន៤% ប៉ាណាម៉ា មាន៤% ហៃទី មាន៣% ម៉ារ៉ុក មាន១% និងសំប៊ី មាន១%។
វៀតណាមមិនត្រូវបានគេរំពឹងឈានទៅមុខឆ្ងាយក្នុងការប្រកួត World Cup នារីជាលើកដំបូងទេ ដោយសារស្ថិតនៅក្នុងពូល E ជាមួយក្រុមការពារតំណែងជើងឯកសហរដ្ឋអាមេរិក ហូឡង់ និងព័រទុយហ្គាល់។
ក្រុមនារីអាមេរិកដែលជាជើងឯក World Cup ២លើកជាប់គ្នាជាក្រុមដែលមានឱកាសខ្ពស់បំផុត ១៨% ក្នុងការឈ្នះជើងឯកឆ្នាំនេះ។ ចំណែក ក្រុមនារីស៊ុយអែត និងអាល្លឺម៉ង់មាន ឱកាស១១%ដូចគ្នា និងបារាំងមាន៩% ។ ជប៉ុនជាក្រុមអាស៊ីដែលមានឱកាសឈ្នះច្រើនបំផុតគឺ ៣%។
ក្រុមនារីជម្រើសវៀតណាមនឹងបើកឆាកប៉ះក្រុមខ្លាំងសហរដ្ឋអាមេរិកនៅថ្ងៃទី ២២ ខែកក្កដា។ បន្ទាប់ប៉ះហូឡង់ ថ្ងៃទី២៧ ខែកក្កដា និងព័រទុយហ្គាល់ថ្ងៃទី១ ខែសីហា។
នេះជាការបង្ហាញខ្លួនលើកដំបូងរបស់ក្រុមជម្រើសជាតិនារីវៀតណាមក្នុងព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោក៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ VnExpress
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


