កីឡា
អតីតជើងខ្លាំង ឡឹក វិបុល រម្លឹករឿង«អាវមាស»ដែលមិនទាន់មានកីឡាករផ្សេងដូច
អតីតអ្នកប្រដាល់ជើងខ្លាំង ឡឹក វិបុល បានរម្លឹកពីសមិទ្ធផលរបស់ខ្លួនដែលនៅជាកីឡាករធ្លាប់ឈ្នះខ្សែក្រវាត់ច្រើនគ្រឿង និងមានប្រវត្តិមិនចាញ់សោះក្នុងរយៈពេល៣ឆ្នាំរហូតត្រូវបានកម្មវិធីប្រដាល់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ផ្តល់អាវមាសសម្រាប់ជាអាវកិត្តិយសដ៏កម្រ។
ឡឹក វិបុល ដែលមានប្រភពចេញពីក្លិបប្រដាល់ពន្លឺសាមគ្គី ក្នុងខេត្តបាត់ដំបូងបានរៀបរាប់ថា លោកធ្លាប់ឈ្នះខ្សែក្រវាត់ច្រើនគ្រឿងពោលគឺមិនក្រោម៥គ្រឿងឡើយ ប៉ុន្តែខ្សែក្រវាត់ដែលខ្លួនចាំមិនភ្លេចមាន៣ខ្សែ។ ខ្សែក្រវាត់ទាំង៣ដែលលោកនៅចាំច្បាស់គឺខ្សែក្រវាត់ទម្ងន់៥៧.៦០គីឡូក្រាម១គ្រឿង ខ្សែកក្រវាត់ ABC ទម្ងន់៥៧គីឡូក្រាម១គ្រឿង និងខ្សែក្រវាត់ប៉ុស្តិ៍លេខ៥ទម្ងន់៦០គីឡូក្រាម១គ្រឿង។

អ្វីដែលជាកំណត់ត្រាល្អឥតខ្ចោះរបស់អ្នកប្រដាល់កែងឆេះរូបនេះគឺនៅដើមទសវត្សឆ្នាំ២០០០ លោកបានឡើងប្រកួតមិនចាញ់សោះរយៈពេល៣ឆ្នាំជាប់គ្នាដែលធ្វើឲ្យអ្នករៀបចំកម្មវិធីប្រដាល់ទូរទស្សន៍ប៉ុស្តិ៍លេខ៥បានផ្តល់អាវមាសដើម្បីជាកិត្តិយសសម្រាប់លោក។
ឡឹក វិបុល បាននិយាយថា ៖«ដោយសារខ្ញុំប្រកួតមិនដែលចាញ់សោះរយៈពេល៣ឆ្នាំជាប់គ្នា ខាងប៉ុស្តិ៍លេខ៥បានផ្តល់អាវកិត្តិយស (អាវមាស) ដល់ខ្ញុំ»។
លោក ឡឹក វិបុល ជាអតីតកីឡាករនៅក្លិបប្រដាល់ពន្លឺសាមគ្គី ក្នុងខេត្តបាត់ដំបងបានក្លាយជាជើងខ្លាំងប្រដាល់ចន្លោះទម្ងន់៥៧គីឡូក្រាម ដល់៦០គីឡូក្រាមដែលស្ទើររកគូប្រកួតមិនបាន។ អ្នកស្នេហាប្រដាល់កម្ពុជាបានដាក់រហស្សនាមថា «កែងឆេះ» ដោយសារអតីតកីឡាកររូបនេះពូកែប្រើកែងដ៏មុតស្រួចដើម្បីផ្តួលដៃគូ។
បន្ទាប់ពីចូលនិវត្តន៍ លោកបានក្លាយជាមន្ត្រីមានឋានៈជាអនុសេនីយ៍ឯកក្នុងកងយុទ្ធពលខេមរភូមិន្ទដែលឈរជើងនៅតំបន់ប្រាសាទព្រះវិហារ។ រហូតមកដល់ពេលនេះ លោកមិនទាន់បានឈានជើងចូលប្រឡូកក្នុងពិភពប្រដាល់ដូចជាធ្វើជាគ្រូបង្វឹក ចៅក្រម ឬអាជ្ញាកណ្តាលវិញឡើយ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


