កីឡា
ស្តេចប្រដាល់ភូមា Leduc ជម្រាបឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពីការប្រកួតជាមួយ ព្រំ សំណាង
កីឡាករមីយ៉ាន់ម៉ា Dave Leduc បានជម្រាបឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ពីការប្រកួតរបស់ខ្លួនជាមួយជើងខ្លាំងគុនខ្មែរ ព្រំ សំណាង នឹងក្លាយជាព្រឹត្តិការណ៍ប្រដាល់ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍។

កាលពីម្សិលមិញ Dave Leduc ដែលជាជើងឯក Lethwei ពិភពលោកបានចូលរួមអបអរសាទរដល់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រោសព្រះរាជទានតែងតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកបាននិយាយថា ៖«ខ្ញុំសូមអបអរសាទរឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តំណែងជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជា។ នៅចុងឆ្នាំនេះ ខ្ញុំមកលេងប្រទេសកម្ពុជាដ៏ស្រស់ស្អាត ហើយត្រូវទៅប្រកួតក្រោមគុនខ្មែរ។ នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រយុទ្ធដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា និងអាស៊ីអាគ្នេយ៍ នៅពេលដែលខ្ញុំមកដល់កម្ពុជា»។

លោកបានរៀបរាប់ថា ប្រជាជនមីយ៉ាន់ម៉ាប្រមាណ៥៤លាននាក់ និងប្រជាជនកម្ពុជាប្រមាណ១៦លាននាក់បានលើកទឹកចិត្តពួកគាត់សម្រាប់ការប្រកួតដើម្បីអបអរសាទរដល់ចំណងមិត្តភាពដ៏អស្ចារ្យរវាងប្រទេសទាំងពីតាំងពីបុរាណកាលមក។ ជាពិសេស ព្រឹត្តិការណ៍ប្រកួតនេះនឹងត្រូវបានបណ្តាញសារព័ត៌មានទូទាំងពិភពលោកចាប់អារម្មណ៍ និងធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ។

ជាងនេះទៀតនេះ Dave Leduc ចង់ឃើញឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ប្រកួតនាទីក្រុងភ្នំពេញ ហើយលោកចង់ទទួលបានឱកាសចាប់ដៃឯកឧត្តមនាយករដ្ឋមន្ត្រីដោយផ្ទាល់។
តាមការគ្រោងទុក ជំនួបស្តេចប្រដាល់មីយ៉ាន់ម៉ា Leduc និងម្ចាស់មេដាយមាសស៊ីហ្គេម ព្រំ សំណាង អាចនឹងកើតមាននៅខែតុលា ឆ្នាំ២០២៣ រាជធានីភ្នំពេញ ដោយប្រកួតក្រោមច្បាប់គុនខ្មែរ ហើយក៏ជាការប្រកួតចុងក្រោយរបស់កីឡាករភូមាមុនពេលសម្រេចចូលនិវត្តន៍ពីអាជីពប្រដាល់៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


