Connect with us

កីឡា

កម្ពុជា ស្មើ មីយ៉ាន់ម៉ា ១-១ ពាន AFF U-23

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជាអាយុ​ក្រោម​២៣​ឆ្នាំ​​បាន​ត្រឹម​ស្មើ​ យុវជន​មីយ៉ាន់ម៉ា ដោយ​លទ្ធផល ១-១ ក្នុង​ពាន​រង្វាន់ AFF U23 Championship 2023 សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​វគ្គ​ទី២​ក្នុង​ពូល នៅ​ប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​វគ្គ​ទី១ ក្រុម​ទាំង​ពីរ​មាន​ឱកាស​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​គ្នា ប៉ុន្តែ​ក្រុម​កម្ពុជា​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ដោយ​​កីឡាករ គង់ លីហ៊ួ​ ស៊ុត​ផុតដៃ​អ្នក​ចាំ​ទី​មីយ៉ាន់ម៉ា​ចូល​ទី​នៅ​នាទីទី​១៣ ដើម្បី​នាំ​មុខ ០-១។

បន្ទាប់​មក ក្រុម​មីយ៉ាន់ម៉ា​បាន​ព្យាយាម​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង ប៉ុន្តែ​ខ្សែការពារ​ និង​អ្នក​ចាំ​ទីកម្ពុជា​ធ្វើ​បាន​ល្អ​ដោយ​មិន​បណ្តោយ​ឲ្យ​មីយ៉ាន់ម៉ា​ស៊ុត​ចូល​បាន​ឡើយ។ ជា​មួយ​គ្នា​នេះ ក្រុម​កម្ពុជា​ទទួល​បាន​បាល់​ដាច់​មាត់​ឆ្ពោះ​ទៅ​មុខ​ទី​របស់​​មីយ៉ាន់ម៉ា ប៉ុន្តែ​ខ្សែ​ការពារ​មីយ៉ាន់ម៉ា​បាន​ទាញ​ឲ្យ​ដួល ហើយ​អាជ្ញា​កណ្តាល​មិន​ផ្តល់​ការ​ពិន័យ​ដល់​កម្ពុជា។

សម្រាប់​ការ​ប្រកួត​វគ្គ​ទី២ មីយ៉ាន់ម៉ា​បាន​ព្យាយាម​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង ហើយ​នៅ​ចុង​ម៉ោងមីយ៉ាន់ម៉ា​បាន​បំប៉ោង​​សំណាញ់​ទី​របស់​កម្ពុជា​​បាន​សម្រេច​ដើម្បី​តាម​ស្មើ ១-១។

ប្រកួត​បន្ទាប់ កម្ពុជា​ប្រកួត​ជា​មួយ​ក្រុម​ខ្លាំង​ថៃ ខណៈ​មីយ៉ាន់ម៉ា​ប្រកួត​ជា​មួយ​ ព្រុយណេ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម