កីឡា
លោកប៊ូ ជុំសេរី ៖ ការប្រកួតជើងឯកវ៉ូវីណាម២០២០ ជាការវាស់ស្ទង់និងពង្រឹងសមត្ថភាពរបស់អត្តពលិកត្រៀម SEA Games ២០២១-២០២៣
ភ្នំពេញ ៖ លោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោក ស៊ូម សារឿន ប្រធានសហព័ន្ធកីឡាវ៉ូវីណា មកម្ពុជា កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានអញ្ជើញចូលរួមពិធីបិទ និងប្រគល់មេដាយជូនកីឡាករ-កីឡាការិនីវ៉ូវីណាម ក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើស រើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ នៅសាលបាល់បោះរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោកប៊ូ ជុំសេរី បានមានប្រសាសន៍ថា ការប្រកួតជើងឯកត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណង ដើម្បីធ្វើការវាស់ស្ទង់ និងពង្រឹងសមត្ថភាពបន្ថែមនៃការប្រកួតរបស់កីឡាករ-កីឡាការិនីនៅក្នុងកម្រិតនៃក្របខណ្ឌការប្រកួតថ្នាក់ជាតិ តំបន់ និងអន្តរជាតិក្នុងការស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរបស់អត្តពលិក ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ធ្វើការកែលម្អចំណុចខ្វះខាតទាំងអស់នោះ ក្នុងន័យចូលរួមការ ប្រកួតប្រកបដោយសក្តានុពលនិងពោរពេញដោយលក្ខណៈបច្ចេកទេសខ្ពស់ សម្រាប់ការប្រកួត SEA Games នៅទីក្រុងហា ណូយឆ្នាំ២០២១ និង SEA Games ឆ្នាំ ២០២៣ នាពេលខាងមុខ។

ចំណែកលោក ស៊ូម សារឿន ប្រធានសហព័ន្ធ បានមានប្រសាសន៍ដោយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋា ភិបាលកម្ពុជាតាមរយៈក្រសួងអប់រំ យុវជននិងកីឡា បានផ្តល់ទំនុកចិត្តគាំទ្រផ្នែកស្មារតីនិងសម្ភារមកលើសហព័ន្ធវ៉ូវីណាមកម្ពុជា ដោយបានអនុញ្ញាតឲ្យសហព័ន្ធធ្វើការរៀបចំការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកឆ្នាំ២០២០ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យគួរជាទីមោទនៈ។

លោក អ៊ូ រតនា អគ្គលេខាធិការសហព័ន្ធបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាវ៉ូវីណាមជើងឯកថ្នាក់ជាតិឆ្នាំ២០២០ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅសាលដំបូកទូក នៃពហុកីឡដ្ឋានជាតិ ដែលមានការសហការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រោមថវិកាគាំទ្ររបស់ក្រសួងអប់រំ ។ការប្រកួតមានក្រុមចូលរួម១២ក្លិបមកពីរាជធានី ខេត្ត និងក្រសួងស្ថាប័ន២ និងមានកីឡាករ ៤៨នាក់ កីឡាការិនី ២៨នាក់សរុបទាំងអស់៧៦នាក់ មាន១៧វិញ្ញាសា។

សម្រាប់លទ្ធផលបច្ចេកទេសរបស់គណៈកម្មការរៀបចំការប្រកួតឲ្យដឹងថា សមាគមកីឡាវ៉ូវីណាមក្រសួងការពារជាតិ បានដណ្តើមបានចំណាត់ថ្នាក់លេខ១ គឺឈ្នះមេដាយមាស៧ និងសំរឹទ្ធ១ , ចំណាត់ថ្នាក់លេខ២ ក្រសួងមហាផ្ទៃ មេដាយមាស៥ ប្រាក់៤ , លេខ៣ ក្លិបតារាជអង្គរខេត្តសៀមរាប មេដាយមាស៣ ប្រាក់៦ និងសំរឹទ្ធ១ , លេខ៤ ក្លិបហ្វ្រេនហ្សូន មេដាយមាស១ ប្រាក់៤ និងសំរឹទ្ធ៦ , លេខ៥ខេត្តប៉ៃលិន មេដាយមាស១ ប្រាក់១ និងសំរឹទ្ធ១ ខណៈ៧សមាគម-ក្លិបទៀតមិនឈ្នះមេដាយមាសទេ ក្នុងនោះមានមាន២ក្លិបឈ្នះមេដាយប្រាក់ម្នាក់១គ្រឿង ខណៈ៤ក្លិបឈ្នះត្រឹមមេដាយសំរឹទ្ធ រីឯខេត្តស្វាយរៀងមិនឈ្នះមេដាយ៕
ដោយ ៖ វិសិទ្ធ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ