កីឡា
អ្នកចាំទី វីរៈ ដារ៉ា ត្រូវបានកោះហៅចូលU23កម្ពុជាត្រៀម AFC U23 Cup
សហព័ន្ធកីឡាបាល់ទះកម្ពុជាបានចេញបញ្ជីឈ្មោះក្រុមបាល់ទាត់អាយុក្រោម២៣ឆ្នាំចំនួន២៣នាក់ចុងក្រោយហើយដើម្បីហ្វឹកហាត់ត្រៀមប្រកួត AFC U23 Asian Cup 2024 វគ្គជម្រុះពូល J នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

សមាសភាពកីឡាករ២៣នាក់ចុងក្រោយមានការប្រែប្រួលច្រើនបើប្រៀបធៀបនឹងក្រុម U23 កម្ពុជាដែលទើបតែចូលរួមប្រកួតជើងឯក AFF U23 Championship នៅប្រទេសថៃកាលពីសប្តាហ៍មុន។
អ្នកចាំទីរបស់ព្រះខ័នរាជស្វាយរៀង វីរៈ ដារ៉ា ត្រូវបានកោះហៅ ហើយអ្នកចាំទីដែលបានលេង AFF U23 និងស៊ីហ្គេមគឺ រ៉េត លីហេង បន្តមានឈ្មោះ ប៉ុន្តែគ្មានវត្តមានអ្នកចាំទី ថា ច័ន្ទឬទ្ធី ទេដោយជំនួសមកវិញនូវអ្នកចាំទីរបស់បឹងកេតកយ សាលីម។
កីឡាករដែលបានទៅលេង AFF U23 នៅប្រទេសថៃគឺ អ៊ន់ សីហា, ឃាន់ សុប៉ិន, សំអុល ទីណា, អ៊ុន ឃីនដារ៉ូ និង គង់ លីហ៊ួរ មិនមានឈ្មោះទេ ខណៈមានវត្តមានកីឡាកររបស់អង្គរថាយហ្គឺរគឺ អ៊ីម រ៉ាឃីម, សុផល ឌីម៉ង់ និង សុវណ្ណ ដូណា ហើយក៏មានសមាជិកថ្មីពីក្រុមខេត្តព្រៃវែង ចាន់ សារ៉ពេជ្រ និង វឿន វ៉ា ព្រមទាំង អ៊ីត សូនី របស់សាលាបាល់ទាត់ជាតិបាទី។

កីឡាកររបស់ភ្នំពេញក្រោនមានតែម្នាក់គត់គឺ កើត ពេជ្រ ខណៈ ព្រះខ័នរាជស្វាយរៀងមាន៣នាក់គឺ អ្នកចាំទី វីរៈ ដារ៉ា មិន រតនៈ និង ជូ ស៊ិនទិ។
ការប្រកួតជម្រុះ AFC U23 Asian Cup Qatar 2024 ពូល J ដែលមាន អារ៉ាប៊ីសាអ៊ូឌីត លីបង់ និងម៉ុងហ្គោលី ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ