កីឡា
ម្តាយរបស់ប្រធានបាល់ទាត់អេស្បាញ ដែលមានជម្លោះធ្វើកូដកម្មអត់អាហារ
ម្តាយរបស់លោក Luis Rubiales ប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្បាញដែលរងការរិះគន់ចំពោះការថើបមាត់របស់កីឡាការិនី Jennifer Hermoso ក្នុងពេលទទួលពានជើងឯកនារីពិភពលោក (Women’s FIFA World Cup) បានចាប់ផ្តើមកូដកម្មដោយការអត់អាហារ នៅថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ ដើម្បីការពារកូនប្រុស ខណៈមានការអំពាវនាវឱ្យលាលែងពីតំណែង ហើយព្រះរាជអាជ្ញាបានបើកការស៊ើបអង្កេតបឋម។

លោក Luis Rubiales ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដាក់ពិន័យដោយផ្អាកការងារគ្រប់សកម្មភាពកីឡាបាល់ទាត់ជាបឋមចំនួន៩០ថ្ងៃ និងមានអ្នករិះគន់ជាច្រើនអំពាវនាវឲ្យលោកលាឈប់ពីតំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ ប៉ុន្តែលោកបានបដិសេធលាលែង។
ម្ដាយរបស់លោក Rubiales គឺអ្នកស្រី Ángeles Béjar បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ EFE ថា អ្នកស្រីនឹងបន្តធ្វើកូដកម្មអត់អាហារ “ទាំងយប់ទាំងថ្ងៃ” នៅព្រះវិហារមួយភាគខាងត្បូងប្រទេសអេស្ប៉ាញ ចំពោះអ្វីដែលអ្នកស្រីហៅថា “ការញុះញង់ដ៏អមនុស្សធម៌”លើកូនប្រុសរបស់អ្នកស្រី។

ថ្លែងនៅខាងក្រៅព្រះវិហារនៅភាគខាងត្បូងទីក្រុង Motril បងប្អូនជីដូនមួយរបស់លោក Rubiales ឈ្មោះ Vanessa Ruiz បានចូលរួមជាមួយម្តាយក្នុងការអំពាវនាវដល់ កីឡាការិនី Hermoso ឱ្យ “ប្រាប់ការពិត”។
កីឡាការិនី Hermoso បានបដិសេធការអះអាងរបស់ លោក Rubiales ដែលថា នាងបានយល់ព្រមចំពោះអ្វីដែលហៅថា “ការថើបគ្នាទៅវិញទៅមក” ក្នុងអំឡុងពេលពិធីបំពាក់មេដាយ កាលពីថ្ងៃទី២០ ខែសីហា នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ mirror.co.uk
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


