Connect with us

កីឡា

ប៉ាពូអាស៊ីនូវែលហ្គីណេ ប្រឈមទណ្ឌកម្ម ក្រោយអវត្តមានវគ្គជម្រុះបាល់ទាត់អូឡាំពិក

បានផុស

នៅ

ក្រុមបាល់ទាត់ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ អាចប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីសហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បន្ទាប់ពីខកខានក្នុង​ការ​បង្ហាញខ្លួន​បើកឆាក​ក្នុង​វគ្គ​ជម្រុះអូឡាំពិក លើប្រភេទកីឡាបាល់ទាត់បុរស ប្រចាំតំបន់​អូសេអានី (OFC) សម្រាប់កីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ នៅប្រទេសនូវែលសេឡង់ ដោយពួកគេអះអាងថា “មិនអាចធ្វើដំណើរ” ទៅកាន់ទីក្រុង Auckland បាន។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមនេះត្រូវប្រកួតជាមួយនឹងនូវែលសេឡង់ នៅកីឡដ្ឋាន Go Media ប៉ុន្តែក្រុមម្ចាស់ផ្ទះត្រូវបានគណៈកម្មការកំណត់ឱ្យទទួលបានជ័យជម្នះក្នុងលទ្ធផល ៣-០ ដោយសារគូប្រកួតមិនបានចូលរួមប្រកួត។

សេចក្តីថ្លែងការណ៍របស់ OFC បានសរសេរថា ៖«សហព័ន្ធកីឡាបាល់ទាត់អូសេអានីសូមណែនាំថា ក្រុមប៉ាពូអាស៊ីនូវែលហ្គីណេ សម្រាប់ការប្រកួតជម្រុះអូឡាំពិក កីឡាបាល់ទាត់វិញ្ញាសាបុរស ប្រចាំទ្វីបអូសេអានី (OFC) មិនអាចធ្វើដំណើរទៅប្រទេសនូវែលសេឡង់បានទេ”។

«យោងតាមបទប្បញ្ញត្តិរបស់ FIFA សម្រាប់ការប្រកួតជម្រុះបឋមនៃការប្រកួតកីឡាបាល់ទាត់អូឡាំពិកនៃព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៤ បញ្ហានេះនឹងត្រូវបញ្ជូនទៅស្ថាប័នតុលាការពាក់ព័ន្ធរបស់ FIFA»។

ក្រុម​ប៉ាពូអាស៊ីនូវែលហ្គីណេ នឹងត្រូវប្រកួតជាមួយក្រុមហ្វីជី នៅថ្ងៃសៅរ៍ ថ្ងៃទី០២ ខែកញ្ញា ប៉ុន្តែមើលទៅទំនងជាការប្រកួតនឹងមិនប្រព្រឹត្តទៅទេ ទោះបីជាវាមិនទាន់ត្រូវបានលុបចោលជាផ្លូវការក៏ដោយ។

បន្ទាប់ពីការបញ្ចប់​វគ្គចែកពូលនៅថ្ងៃអាទិត្យ (ថ្ងៃទី០៣ ខែកញ្ញា) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងចាប់ផ្តើម ៣ថ្ងៃក្រោយមកមុនពេលវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី០៩ ខែកញ្ញា។ អ្នកឈ្នះវគ្គផ្តាច់ព្រ័ត្រនឹងទទួលបានកៅអីក្នុងការប្រកួតអូឡាំពិក ២០២៤ (Paris 2024)។

ការប្រកួតដំបូង​ត្រូវ​បាន​សន្មត់ថាត្រូវប្រជែងដោយក្រុមចំនួន ៨ មុនពេលក្រុមអាមេរិកសាម័រ ដកខ្លួននៅថ្ងៃទី០១ ខែសីហា។

ក្រុមនេះត្រូវបានកំណត់ថា នឹងស្ថិតក្នុងពូល A ដូចគ្នានឹងអវត្តមានប៉ាពួញូហ្គីណេ ប៉ុន្តែក្រោយការដកខ្លួន សហព័ន្ធកីឡាបាល់ទាត់ទ្វីបអូសេអានី (OFC) បានបញ្ជូនសមាគមបាល់ទាត់របស់ប្រទេសទៅគណៈកម្មការវិន័យរបស់ FIFA៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insideworldfootball.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម