កីឡា
លន បញ្ញា ឈ្នះខ្សែក្រវាត់ទី៤ក្នុងអាជីពក្រោយផ្ដួលជើងខ្លាំងអាហ្រ្វិក
កីឡាករគុនខ្មែរ លន បញ្ញា បានផ្ដួលកីឡាករ អិនសេដូ ហ្គូមបេ នៅពាក់កណ្តាលទឹកទី៣ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់គ្រុឌគុនខ្មែរអន្តរជាតិ ទម្ងន់៦៥គីឡូក្រាម កាលពីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នៅសង្វៀនទូរទស្សន៍ជាតិកម្ពុជា។
ជំនួបដ៏ជក់ចិត្តកាលពីយប់មិញ នៅទឹកទី១ និងទឹកទី២ កីឡាករ ហ្គូមបេ បានព្យាយាមសម្រុកយ៉ាងខ្លាំង ប៉ុន្តែកីឡាករម្ចាស់ស្រុកបានប្រើបច្ចេកទេសការពារយ៉ាងល្អ។ អ្វីៗបានប្រែប្រួលនៅពាក់កណ្ដាលទឹកទី៣ លន បញ្ញា ទាត់មួយជើងចូលពោះទឹកធ្វើឲ្យ ហ្គូមបេ ឈឺចុកចាប់និងមិនអាចបន្តការប្រកួតបាន។

ក្រោយជ័យជម្នះនេះលោកគ្រូ ធន់ សុភា ដែលជាគ្រូបង្វឹកកីឡាករ លន បញ្ញា និយាយថា៖«ខ្ញុំសប្បាយចិត្តដោយឃើញ បញ្ញា ធ្វើបានល្អក្នុងការប្រកួត។ ជាក់ស្តែងកីឡាករអាហ្រិកខាងត្បូង ព្យាយាមវ៉ៃឲ្យ បញ្ញា សន្លប់នៅទឹកទី១និងទី២ ប៉ុន្តែបញ្ញាអាចគ្រប់គ្រងស្ថានការបាន ហើយវាយបកឈ្នះវិញ»។
កីឡាករ អិនសេដូ ហ្គូមបេ ជាជើងខ្លាំងអាហ្រ្វិកខាងត្បូង ដែលធ្លាប់ប្រកួតស្មើពិន្ទុជាមួយជើងខ្លាំងថៃ Rodtang កាលពីឆ្នាំ២០១៧ និងចាញ់ខ្លាចាស់ សែនឆៃ កាលពីឆ្នាំ២០១៦។ រូបគេមានប្រវត្តិប្រកួត ៦៥លើក ឈ្នះ៥៥ ចាញ់៥ មិនដែលស្មើ ផ្តួលដៃគូ ២១ដង។
លន បញ្ញា នៅតែដាក់គោលបន្តខំហ្វឹកហាត់និងចង់ស្វែងរកខ្សែក្រវាត់បន្ថែមទៀត ទោះបច្ចុប្បន្នរូបគេមានជាម្ចាស់ខ្សែក្រវាត់៤ស្ថាប័នផ្សេងគ្នា និងឈ្នះមេដាយមាស ប្រាក់ស៊ីហ្គេម។ យប់មិញនេះក៏ជាសមិទ្ធផលថ្មីសម្រាប់ក្លិបមជ្ឍមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដែលមានលោកគ្រូ ធន់ សុភា ជាគ្រូបង្វឹក ក្នុងនោះកីឡាករ២រូបរបស់លោកគ្រូគឺ កីឡាករ លន បញ្ញា និង កីឡាករ ធន់ រិទ្ធី បាននាំខ្សែក្រវាត់ចំនួន ២គ្រឿងចូលក្លិប។

កីឡាករដែលមានដើមកំណើតមកពីខេត្តព្រៃវែង លន បញ្ញា មិនទាន់ស្គាល់ពាក្យថាចាញ់ទេជាង៣ឆ្នាំហើយក្នុងការប្រកួតគុនខ្មែរ។ រូបគេធ្លាប់ប្រកួត១០៣ដង ឈ្នះ៨២ ចាញ់១៧ ស្មើ៤និងផ្តួលដៃគូឲ្យបោះបង់ការប្រកួតចំនួន៤២លើក៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


