កីឡា
គ្រូបាល់ទាត់នារីអេស្ប៉ាញត្រូវបណ្ដេញចេញពីតួនាទី ទោះឈ្នះជើងឯកពិភពលោក
គ្រូបង្វឹកក្រុមបាល់ទាត់នារីដែលឈ្នះពានរង្វាន់ FIFA Women’s World Cup របស់អេស្ប៉ាញ លោក Jorge Vilda ត្រូវបានបណ្តេញចេញពីតួនាទី ខណៈសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ បានសុំទោសដល់កីឡាការិនីជម្រើសជាតិសម្រាប់ “អាកប្បកិរិយាមិនអាចទទួលយកបានទាំងស្រុង” របស់ប្រធានសហព័ន្ធ លោក Luis Rubiales។

ប្រធានស្តីទី លោក Pedro Rocha បានជូនដំណឹងដល់លោក Vilda អំពីការសម្រេចចិត្តនៅក្នុងកិច្ចប្រជុំដែលធ្វើឡើងរវាងអ្នកទាំងពីរកាលពីព្រឹកថ្ងៃអង្គារ៍ នៅទីស្នាក់ការកណ្តាលរបស់សហព័ន្ធ។
បុរសវ័យ ៤២ឆ្នាំមកពីទីក្រុង Madrid បាននិយាយលា បន្ទាប់ពីរយៈពេល៨ឆ្នាំក្នុងការដឹកនាំក្រុមជម្រើសជាតិនារី។ លោកបានមកដល់ក្នុងឆ្នាំ២០១៥ ដើម្បីជំនួស Ignacio Quereda បន្ទាប់ពីលោកដឹកនាំនៅ U-17 និង U-19។ លោកបានជួយក្រុមបាល់ទាត់នារីអេស្ប៉ាញ ឈ្នះពានរង្វាន់ដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់នារី។

ទោះបីជាមានការបន្តកិច្ចសន្យាដែលផ្តល់ដោយ លោក Luis Rubiales នៅថ្ងៃសុក្រទី២៥ ខែសីហា ក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ បច្ចុប្បន្នដឹកនាំដោយ លោក Pedro Rocha បានសម្រេចចិត្តបញ្ចប់សមាគមរបស់ Vilda ជាមួយក្រុមនារី បន្ទាប់ពីលោក Rubales ត្រូវបានព្យួរ។
ទោះបីជាសំណើរនេះមិនមានសុពលភាពក្នុងកម្រិតយុត្តាធិការក៏ដោយ ក៏គ្រូបង្វឹកត្រូវចរចារលើដំណោះស្រាយរបស់លោកចាប់តាំងពីមានកិច្ចសន្យារហូតដល់ខែសីហា ឆ្នាំ២០២៤។

ក្នុងរយៈពេល៨ឆ្នាំ លោកបានដឹកនាំការប្រកួតផ្លូវការសរុបចំនួន ១០៨ប្រកួត ក្នុងនោះឈ្នះ៧៥ដង ស្មើ១៦ដង និងចាញ់ ១៧ដង ព្រមទាំងស៊ុតបញ្ចូលទីបាន ៣១០គ្រាប់ និងរបូត ៥៨គ្រាប់ ដើម្បីទទួលបានពានរង្វាន់បាល់ទាត់ពិភពលោក (ឆ្នាំ២០២៣) ក៏ដូចជាពានរង្វាន់ Algarve Cup (ឆ្នាំ២០១៧) និង Cyprus Cup (ឆ្នាំ២០១៨)៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ marca.com
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


