កីឡា
គ្រូកម្ពុជានិយាយថា ឈ្នះ-ចាញ់ឬស្មើជារឿងធម្មតា តែសំខាន់ក្រុមរីកចម្រើនអ្វីខ្លះ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានត្រឹមស្មើជាមួយហុងកុង ដោយលទ្ធផល ១-១ ក្នុងជំនួបមិត្តភាពអន្តរជាតិ FIFA Days យប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ខណៈលោក Félix Dalmás គ្រូបង្វឹកជម្រើសជាតិកម្ពជាមិនខ្វល់លើលទ្ធផលជាធំទេ ប៉ុន្តែការរីកចម្រើនរបស់ក្រុមទាំងមូលទើបជារឿងសំខាន់។

លោក Félix Dalmás បានសរសើរកូនក្រុមរបស់លោកធ្វើបានល្អ ក្នុងការប្រកួតជាមួយហុងកុង យប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ លទ្ធផល ១-១ ក្នុងនាមជាម្ចាស់ផ្ទះនេះមិនមែនជាអ្វីដែលអ្នកគាំទ្រចង់បានទេ ប៉ុន្តែសម្រាប់លោកគិតថា កម្រិតលេងក្នុងលីគកំពូលកម្ពុជាខុសពីកម្រិតលេងរបស់ក្រុមកម្ពុជាជាមួយហុងកុង ដូច្នេះហើយបានជាក្រុមរបស់លោកធ្វើមិនបានល្អ។

គ្រូបង្វឹកកម្ពុជាសញ្ជាតិអាហ្សង់ទីន បាននិយាយថា៖«ខ្ញុំគិតថា កីឡាករជាប់ក្នុងក្រុមជម្រើសជាតិទាំងអស់សុទ្ធជាកីឡាករល្អក្នុងប្រទេសកម្ពុជា។ បើខ្ញុំប្រៀបធៀបពីកម្រិតប្រកួតក្នុងលីគកំពូលកម្ពុជាគឺមានភាពខុសគ្នាជាមួយការប្រកួតទល់នឹងហុងកុង ព្រោះក្រុមហុងកុងសំបូរទៅកីឡាករមានគុណភាព។ ជាពិសេសមានកាយសម្បទាល្អ តែអ្វីដែលសំខាន់គឺកីឡាករកម្ពុជាហ៊ានលេង។ យើងព្យាយាមដណ្តើមបាល់ ពេលមានឱកាសយើងធ្វើការវាយបកត្រឡប់ទៅវិញ»។

លោក Félix Dalmás បានសង្កត់ធ្ងន់ថា ៖«ទោះបីជាលទ្ធផលឈ្នះ ស្មើ ឬចាញ់ ក៏យើងមិនអាចវាយតម្លៃថា ការប្រកួតនោះល្អ ឬមិនល្អដែរ។ យើងត្រូវមើលថាតើយើងបានកែប្រែអ្វីខ្លះ និងអភិវឌ្ឍអ្វីខ្លះក្នុងការប្រកួត»។

លោកបានបន្ថែមថា ចំពោះលទ្ធផលវារឿងធម្មតា ប៉ុន្តែអ្វីដែលសំខាន់គឺគោលដៅរបស់ក្រុមកម្ពុជាក្នុងការកែប្រែពីចំណុចខ្វះខាតពីមួយប្រកួតទៅមួយប្រកួត។ «មិនមែនពេលយើងឈ្នះមានន័យថា យើងល្អទេ ហើយមិនមែនពេលយើងចាញ់ មានន័យថាយើងអន់ទេ។ រឿងសំខាន់គឺយើងត្រូវបន្តអភិវឌ្ឍក្រុមទាំងមូលពីមួយថ្ងៃទីមួយថ្ងៃ។ នេះហើយជាគោលដៅរបស់ខ្ញុំ»៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


