កីឡា
កីឡាករ៣នាក់កំពុងមានគ្រាប់បាល់ស្មើគ្នាពានស្វាយរៀងខាប់U18 ខណៈចូលសប្តាហ៍ទី៥
ការប្រកួតបាល់ទាត់យុវជនជើងឯកស្វាយរៀងខាប់អាយុក្រោម១៨ឆ្នាំ លើកទី១ ឆ្នាំ២០២៣ គិតត្រឹម៤សប្តាហ៍កន្លងទៅមានកីឡាករ៣រូបដែលរកបានគ្រាប់បាល់ស្មើគ្នាក្នុងការប្រជែងស្បែកជើងមាស។

កីឡាករ លន់ ធារ៉ា របស់ក្រុមយុវជនសាមគ្គី, កីឡាករ ផាន សុខហេង របស់ក្រុមយុវជន Blue Dragon និង កីឡាករ យោន វីរៈ របស់ក្រុម M.S.T FC សុទ្ធតែរកបាន៦គ្រាប់ដូចគ្នា ដូច្នេះពួកគេមានឱកាសប្រជែងស្បែកជើងមាសដូចគ្នា។

នៅមានកីឡាករ២រូបទៀតកំពុងប្រដេញតាមពីក្រោយដែរគឺ កីឡាករ ឌឿន រតនា របស់ក្រុមត្រកួនទែក រកបាន៥គ្រាប់ និងកីឡាករ ហង្ស សុភារិទ្ធ របស់ក្រុម Red Bull រកបាន៤គ្រាប់។

ពួកគេនឹងត្រូវបន្តស្វែងរកគ្រាប់បាល់បន្ថែមទៀត ស្របពេលការប្រកួតសន្សំពិន្ទុក្នុងពូលឈានដល់សប្តាហ៍ទី៥ នាថ្ងៃសៅរ៍-អាទិត្យ ទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការប្រកួត៦គូនៅទីលានវិទ្យាល័យស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ការប្រកួត ថ្ងៃសៅរិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣
- ម៉ោង ៨:០០ព្រឹក៖ យុវជនឆន្ទៈកីឡា vs ព្រះខ័នរាជស្វាយរៀង U18 (ពូល ខ)
- ម៉ោង ២:០០រសៀល៖ ពូប្រុស លីងគួយ vs United Sez (ពូល ខ)
- ម៉ោង ៤:០០រសៀល៖ Blue Dragon vs Red Bull (ពូល គ)
ការប្រកួត ថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣
- ម៉ោង ៨:០០ព្រឹក៖ យុវជនគគីសោម vs សាលាចំរើនសូនីតា (ពូល ង)
- ម៉ោង ២:០០រសៀល៖ តាពៅ vs ត្នោត FC (ពូល ឃ)
- ម៉ោង ៤:០០រសៀល៖ ដារ៉ូពិទូ Sports FC vs M.S.T FC (ពូល ឃ)

ឆ្លងកាត់ការប្រកួតសន្សំពិន្ទុក្នុងពូល៤សប្តាហ៍កន្លងទៅនេះរកឃើញក្រុមចំនួន៣ហើយបានឡើងទៅកាន់វគ្គបន្តគឺក្រុម យុវជនសាមគ្គី និងត្រកួនទែក នៅពូល ក ហើយ១ក្រុមទៀត គឺសសយក កំពង់រោទិ៍ នៅពូល ច។ នៅសប្តាហ៍ទី៥ខាងមុខនេះនឹងរកឃើញក្រុមបន្ថែមទៀតឡើងទៅកាន់វគ្គបន្ត៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


