កីឡា
កំណត់ត្រា១ក្នុងពាន UEFA មិនងាយមានកីឡាករណាបំបែកបាន
កំណត់ត្រាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងពានរង្វាន់ UEFA Champion League បច្ចុប្បន្ននេះគឺពិបាកនឹងរកកីឡាករណាដែលអាចបំបែកបាន ទោះបីជាកីឡាករដែលស៊ុតបញ្ចូលច្រើនជាងគេនោះបានចាកចេញពីតំបន់អឺរ៉ុបក៏ដោយ។

កីឡាករដែលកំពុងកាន់កំណត់ត្រាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងពានរង្វាន់ UEFA Champion League គឺជាខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo ដែលរកគ្រាប់សរុបបានចំនួន១៤០គ្រាប់ ក្នុងការបង្ហាញខ្លួន១៨៣លើកជាមួយក្លិប៣ផ្សេងគ្នារួមមាន Manchester United, Real Madrid និង Juventus។

ទោះបីបច្ចុប្បន្ន Ronaldo បានចាកចេញពីតំបន់អឺរ៉ុប ប៉ុន្តែមិនងាយមានកីឡាករណាបំបែកកំណត់ត្រាមួយនេះបានណាស់។ កីឡាកររូបនេះធ្លាប់ឈ្នះស្បែកជើងមាស៧លើកក្នុងក្របខណ្ឌ UEFA Champion League ផងដែរ។

ស្ថិតិកីឡាករស៊ុតបញ្ចូលទីច្រើនបំផុត៥រូបក្នុងពាន UEFA Champion League
- Cristiano Ronaldo ស៊ុតបញ្ចូលទី១៤០គ្រាប់ បច្ចុប្បន្នលេងនៅក្លិប AL Nassr ប្រទេសកាតារ
- Lionel Messi ស៊ុតបញ្ចូលទី១២៩គ្រាប់ បច្ចុប្បន្នលេងនៅក្លិប Inter Miami សហរដ្ឋអាមេរិក
- Robert Lewandowski ស៊ុតបញ្ចូលទី៩១គ្រាប់ បច្ចុប្បន្នលេងនៅក្លិប FC Barcelona ប្រទេសអេស្ប៉ាញ
- Karim Benzema ស៊ុតបញ្ចូលទី៩០គ្រាប់ បច្ចុប្បន្នលេងនៅក្លិប AL-lttihad ប្រទេសកាតារ
- Raul ស៊ុតបញ្ចូលទី៧១គ្រាប់ បច្ចុប្បន្នចូលនិវត្តន៍

តាមស្ថិតិកីឡាករ ៥រូបដែលស៊ុតបញ្ចូលទីច្រើនបំផុតនៅ UEFA Champion League គិតត្រឹមឆ្នាំ២០២៣ គឺមានតែកីឡាករ Robert Lewandowski ម្នាក់បន្តលេងនៅក្នុងតំបន់អឺរ៉ុប ប៉ុន្តែវាជារឿងដ៏លំបាកសម្រាប់រូបគេក្នុងការបំបែកកំណត់ត្រានេះ ដោយសារខ្សែប្រយុទ្ធប៉ូឡូញមានវ័យ៣៥ឆ្នាំទៅហើយ៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


