កីឡា
លោក សាប៊ូន វិនតា សរសើរគ្រូបឹងកេតរៀបចំទម្រង់លេងបានល្អលឿន
លោក សាប៊ូន វិនតា គ្រូបង្វឹកក្រុមគិរីវង់សុខសែនជ័យបានមើលឃើញពីទម្រង់លេងរបស់ក្រុមបឹងកេតរីកចម្រើនយ៉ាងឆាប់រហ័សសម្រាប់ការប្រកួតខេមបូឌានព្រីមៀរលីគរដូវកាល២០២៣ ប្រៀបបៀបជាមួយនឹងការប្រកួតក្នុងពានខេមបូឌានលីគខាប់២០២៣។

ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី គិរីវង់សុខសែនជ័យបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពានរង្វាន់បើករដូវកាលថ្មី ខេមបូឌានលីគខាប់ ២០២៣ ខណៈបឹងកេតមិនបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទេ។
ការប្រកួតក្នុងពានរង្វាន់លីគខាប់នេះ លោក សាប៊ូន វិនតា បានកត់សំគាល់ថា គ្រូបឹងកេតបានប្រើប្រាស់ការប្រកួតលីគខាប់ដើម្បីរៀបចំក្រុម។ លោកគ្រូ Clement Teo បានប្រើប្រាស់កីឡាករថ្មីៗ និងក្មេងឲ្យយល់ពីរបៀបលេងថ្មីរបស់លោកដែលទើបចូលដឹកនាំ។

«ខ្ញុំគិតថា នោះជាការចាប់ផ្តើមដ៏ល្អមួយរបស់បឹងកេត។ នៅពេលលីគកំពូលកម្ពុជាមកដល់គឺកីឡាករទាំងអស់យល់ពីអ្វីដែលគ្រូបង្វឹកថ្មីចង់បាន។ នេះជាចំណុចពិសេសដែលខ្ញុំមើលឃើញបឹងកេតកំពុងដើរទៅរកទិសដៅដែលមានការអភិវឌ្ឍគួរឲ្យចាប់អារម្មណ៍។ ខ្ញុំមើលឃើញរបៀបការវាយបកលឿន ហើយការផ្លាស់ប្តូរពីតំបន់ប្រយុទ្ធមកជួយតំបន់ការពារបានលឿន។ ជាពិសេសកីឡាករចាប់ផ្តើមយល់ពីរបៀបលេងរបស់ក្រុមច្រើនជាងមុន។ នេះជាអ្វីដែលខ្ញុំបានចាប់អារម្មណ៍នៅពេលខ្ញុំដឹកនាំក្រុមលេងជាមួយបឹងកេតកាលលីគខាប់»។ លោក សាប៊ូន វិនតា បានពន្យល់។

បច្ចុប្បន្ននេះ បឹងកេត មានកីឡាករថ្មី និងវ័យក្មេងច្រើន ស្របពេលគ្រូបង្វឹកក៏ថ្មី ហើយ សៀង ចន្ធា ក៏ត្រូវបានខ្ចីជើងទៅលីគទី២របស់ប្រទេសកាតារថែមទៀត ប៉ុន្តែការប្រកួត៥សប្តាហ៍ក្នុងលីគកំពូលកម្ពុជាកន្លងទៅនេះធ្វើបានល្អគួរឲ្យកត់សំគាល់។ ពួកគេឈ្នះ៣ ស្មើ១ និងចាញ់១ ដោយមាន១០ពិន្ទុ កំពុងឈរលេខ៣ក្នុងតារាងលីគកំពូលកម្ពុជា។

ការប្រកួតសប្តាហ៍ទី៥ គ្មានវត្តមាន ចាន់ វឌ្ឍនាកា ប៉ុន្តែ បឹងកេត នៅតែអាចយកឈ្នះ គិរីវង់សុខសែនជ័យដោយលទ្ធផល ២-០ បន្ទាប់ពីសប្តាហ៍ទី៤ ឈ្នះ វិសាខា ដោយលទ្ធផល ៤-២៕





អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


