Connect with us

កីឡា

វឿន វាសនា នឹងទៅលេង​នៅតៃវ៉ាន់២ឆ្នាំទទួលតម្លៃ​ខ្លួនជាង១០ម៉ឺនដុល្លារ

បានផុស

នៅ

កីឡាករ​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជាលេខ​៩ វឿន វាសនា នឹង​ទៅ​ប្រកប​អាជីព​​នៅ​លីគបាល់ទះ​របស់​​កោះ​តៃវ៉ាន់​​រយៈ​ពេល​២​ឆ្នាំ បន្ទាប់​ពី​ចប់​ភារកិច្ច​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី លើក​ទី​១៩ ឆ្នាំ​២០២៣ នៅ​ប្រទេស​ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អាំង សេរីពិសិដ្ឋ អនុប្រធាន និង​ជា​អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​​កាល​ពី​ម្សិល​មិញ​បាន​បង្ហើប​ឲ្យ​ដឹង​ក្នុង​ Live លើ​ផេក​របស់​លោក​ថា បន្ទាប់​ពី​ការ​ប្រកួត​ក្នុង​កីឡា​​អាស៊ី នៅ​ប្រទេស​ចិនចប់​ កីឡាករ វឿន វាសនា នឹង​ទៅ​លេង​នៅ​លីគ​បាល់ទះ​របស់​កោះ​តៃវ៉ាន់ រយៈ​ពេល​២​ឆ្នាំ​។

លោក​បាន​បង្ហើប​ឲ្យ​ដឹង​​ថា វឿន វាសនា នឹង​ទទួល​បាន​ប្រាក់​ចំណូល​ប្រមាណ​ជាង​​១០​ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​រយៈ​ពេល​​២​ឆ្នាំ​។ លោក​ជឿ​ជាក់​ថា ​រូបគេ​​ជា​កីឡាករ​កម្ពុជា​ដំបូង​​ដែល​ទទួល​បាន​តម្លៃ​ខ្ពស់​ជាង​គេ។

ទោះ​បី​ជា​យ៉ាង​ណា លោកអគ្គលេខាធិការ​សហព័ន្ធ​​មិន​បាន​បញ្ជាក់​​ពី​​ឈ្មោះក្លិប​​នោះ​ទេ ប៉ុន្ត​ស្ថិត​នៅ​ក្នុង​លីគ​បាល់ទះ​​របស់​កោះតៃវ៉ាន់។

សមាជិក​របស់ក្លិប​វិសាខា វឿន វាសនា អាយុ​២២​ឆ្នាំ កម្ពស់​១,៩១​ម៉ែត្រ ជា​តួ​ដ៏​សំខាន់​ក្នុង​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ដែល​បាន​ឈ្នះ​មេដាយ​ប្រាក់ និង​សំរិទ្ធ​ស៊ីហ្គេម​២​លើក​ចុង​ក្រោយ។​

រូប​គេ​ក៏​ជា​កីឡាករ​បាល់ទះ​កម្ពុជា​ទី១​បាន​ទៅ​លេង​នៅ​ប្រទេស​វៀតណាម​​២​ដង​ជា​មួយ​ក្លិប​អាជីព Lavie Long An កាល​ពី​ឆ្នាំ​២០២២​ដោយ​ទទួល​តម្លៃខ្លួន​ជាង​១​ម៉ឺន​ដុល្លារ និង​ឆ្នាំ​​​២០២៣​បាន​ទៅ​លេង​ម្តង​ទៀត​ដោយ​ទទួល​បាន​តម្លៃ​ខ្លួន​ជាង​២​ម៉ឺន​ដុល្លារ​អាមេរិក៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម