កីឡា
Al-Ittihad បដិសេធលេងនៅអ៊ីរ៉ង់ ដោយសាររូបសំណាកមេបញ្ជាការយោធាអ៊ីរ៉ង់មួយរូប
ការប្រកួតពានរង្វាន់ AFC Champions League រវាងក្រុមរបស់អារ៉ាប៊ីសាអ៊ូឌីត Al-Ittihad ជាមួយ Sepahan របស់អ៉ីរ៉ង់ ត្រូវបានផ្អាកកាលពីម្សិលមិញ បន្ទាប់ពីក្រុមអារ៉ាប៊ីសាអ៊ូឌីតមួយនេះមិនចាកចេញពីបន្ទប់សម្លៀកបំពាក់របស់ពួកគេ។

ភាគីអារ៉ាប៊ីសាអ៊ូឌីត ដែលគ្រប់គ្រងដោយអតីតគ្រូបង្វឹក Wolves និង Tottenham លោក Nuno Espirito Santo និងមានកីឡាករឆ្នើមដូចជា N’Golo Kante និង Fabinho បានប្រឆាំងនឹងរូបសំណាករបស់ឧត្តមសេនីយ៍អ៉ីរ៉ង់ ដែលត្រូវបានគេធ្វើឃាត ហើយវាត្រូវបានដាក់នៅច្រកចូលទីលាន។
អ្នកគាំទ្រប្រហែល៦ម៉ឺននាក់បានទៅដល់ និងកំពុងរង់ចាំការប្រកួតចាប់ផ្តើមក្នុងកីឡដ្ឋាន Naghsh-e Jahn ទី ក្រុង Isfahan ប្រទេសអ៉ីរ៉ង់ រួចទៅហើយ។

ភាពតានតឹងរវាងអ៉ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត មានន័យថា ការប្រកួតរវាងក្លិបមកពីប្រទេសទាំងពីរកាលពីមុនត្រូវលេងនៅទឹកដីអព្យាក្រឹតតាំងពីឆ្នាំ២០១៦ ដោយសារបញ្ហាសន្តិសុខ។
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បាននិយាយថា ការប្រកួតនេះត្រូវបាន “លុបចោលដោយសារកាលៈទេសៈមិនបានរំពឹងទុក និងមិនបានមើលឃើញទុកជាមុន”។ ស្ថាប័ននេះបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«AFC សូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធានាសុវត្ថិភាព និងសន្តិសុខសម្រាប់កីឡាករ មន្ត្រីការប្រកួត អ្នកទស្សនា និងអ្នកពាក់ព័ន្ធទាំងអស់»។

រូបសំណាកនោះជាមេបញ្ជាការយោធាអ៉ីរ៉ង់ឈ្មោះ Qasem Soleimani ដែលត្រូវបានសម្លាប់នៅជិតអាកាសយានដ្ឋានបាកដាដ ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក ក្នុងខែមករា ឆ្នាំ២០២០។
អារ៉ាប៊ីសាអ៊ូឌីត បានចាត់តាំង លោក Soleimani និងមេបញ្ជាការជាន់ខ្ពស់ផ្សេងទៀតនៃកងកម្លាំង Quds ដែលជាអ្នកប្រតិបត្តិការក្រៅប្រទេសរបស់កងឆ្មាំបដិវត្តន៍ឥស្សរជនរបស់អ៉ីរ៉ង់ ជាភេរវករ ក្នុងឆ្នាំ២០១៨។
អារ៉ាប៊ីសាអ៊ូឌីត បានចាត់ទុកលោក Soleimani ជាអ្នកទទួលខុសត្រូវចំពោះសកម្មភាពក្នុងតំបន់របស់អ៉ីរ៉ង់ ហើយបានចោទប្រកាន់ពួកគេពីការវាយប្រហារលើការដឹកជញ្ជូនឈូងសមុទ្រ លើការដំឡើងប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីត និងការគាំទ្រដល់ក្រុមឧទ្ទាម Houthi ក្នុងប្រទេសយេម៉ែន ដែលបានវាយប្រហារទីក្រុងនានារបស់អារ៉ាប៊ីសាអ៊ូឌីត។ យ៉ាងណាមិញ អ៉ីរ៉ង់បានបដិសេធរឿងនេះ។

រដូវកាលនេះបានឃើញការវិលត្រឡប់របស់ក្លិបអារ៉ាប៊ីសាអ៊ូឌីត ទៅប្រកួតនៅប្រទេសអ៉ីរ៉ង់ ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៦ នៅពេលកងជីវពលអ៉ីរ៉ង់ដ៏រឹងរូសហៅថា Basij ជាផ្នែកមួយនៃកងឆ្មាំបដិវត្តន៍អ៉ីស្លាមបានវាយប្រហារស្ថានទូតអារ៉ាប៊ីសាអ៊ូឌីត នៅទីក្រុងតេអេរ៉ង់។
បន្ទាប់ពីនោះ ក្រុមមកពីអារ៉ាប៊ីសាអ៊ូឌីត បានបដិសេធធ្វើដំណើរទៅកាន់ប្រទេសអ៉ីរ៉ង់សម្រាប់ការប្រកួតកីឡាអន្តរជាតិនានា ដោយនិយាយថា សន្តិសុខរបស់ពួកគេមិនត្រូវបានធានា។
ក្លិប Al-Nassr របស់ Cristiano Ronaldo ជាក្រុមអារ៉ាប៊ីសាអ៊ូឌីតដំបូងគេដែលលេងនៅអ៉ីរ៉ង់ ក្នុងរដូវកាលនេះ នៅពេលពួកគេបានផ្តួលក្រុម Persepolis កាលពីចុងខែកញ្ញាកន្លងទៅថ្មីៗនេះ ក្នុងពានរង្វាន់ AFC Champions League៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ bbc.com
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង