កីឡា
ធ្វើតាម UEFA ស្ថាប័ន FIFA នឹងដកបម្រាមលើក្រុមអាយុក្រោម១៧ឆ្នាំរុស្ស៊ី
ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក (FIFA) បានដកបម្រាមលើក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី បន្ទាប់ពីស្ថាប័នទ្វីបអឺរ៉ុប UEFA បានអនុញ្ញាតឱ្យក្រុមអាយុក្រោម១៧ឆ្នាំរុស្ស៊ីចូលរួមប្រកួតក្រោមឈ្មោះ “អព្យាក្រឹត”។
អ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួនបានទទូចថា ពួកគេនឹងមិនលេងទល់ក្រុមរុស្ស៊ីក្រោមផ្ទាំងបដាណាមួយឡើយ ខណៈសង្រ្គាមកំពុងបន្ត បន្ទាប់ពី UEFA កាលពីខែមុនបានអនុញ្ញាតឱ្យក្រុមបាល់ទាត់បុរស និងនារី អាយុក្រោម ១៧ឆ្នាំចូលរួមប្រកួតជម្រុះសម្រាប់ជើងឯកអឺរ៉ុប។

ការប្រកួតជើងឯក UEFA Women’s Under-17 ឆ្នាំក្រោយ ម្ចាស់ផ្ទះស៊ុយអែតបានសន្យាថា ពួកគេនឹងមិនអនុញ្ញាតឱ្យរុស្ស៊ីចូលរួមប្រកួតក្នុងការប្រកួតនេះទេ ប្រសិនបើពួកគេជម្រុះជាប់។
UEFA បាននិយាយថា ការសម្រេចចិត្តរបស់ខ្លួនគឺមិនប៉ះពាល់ដល់ការហាមឃាត់ជាបន្តបន្ទាប់លើក្រុមដែលស្ថិតក្នុងរង្វង់អាយុខ្ពស់ជាងនេះ ឬឈុតធំនោះទេ និងបានអះអាងថា “កុមារមិនគួរត្រូវបានពិន័យសម្រាប់សកម្មភាពដែលការទទួលខុសត្រូវរបស់ពួកគេគឺសម្រាប់តែមនុស្សពេញវ័យប៉ុណ្ណោះ”។
FIFA បានកំណត់ការសម្រេចចិត្តរបស់ក្រុមប្រឹក្សារបស់ខ្លួនពាក់ព័ន្ធនឹងការសម្រេចរបស់ UEFA ដោយបានបញ្ជាក់ថា វាជា “ការបន្ថែមលើការសម្រេចទៅលើ FIFA U-17 World Cup និង FIFA U-17 Women’s World Cup ដែលការប្រកួតរបស់ UEFA ជាផ្លូវការសម្រាប់ជម្រុះរបស់ពួកគេ”។
ក្រុមរបស់រុស្ស៊ីត្រូវតែប្រកួតប្រជែងក្នុងនាមជាសហភាពបាល់ទាត់រុស្ស៊ី ដោយមិនមានទង់ជាតិ និងភ្លេងជាតិរបស់ពួកគេ និងជាពណ៌អព្យាក្រឹត។

FIFA បានបន្ថែមថា ខ្លួនថ្កោលទោស “សង្គ្រាមខុសច្បាប់របស់រុស្ស៊ីនៅអ៊ុយក្រែន” ហើយវិធានការផ្សេងទៀតដែលធ្វើឡើងនឹងនៅតែមាន។
ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ីត្រូវបានហាមពីការប្រកួតរបស់ FIFA រួមទាំងការប្រកួតបាល់ទាត់ពិភពលោកផ្នែកបុរស និងស្ត្រី ចាប់តាំងពីចុងខែកុម្ភៈ ឆ្នាំមុន ដោយសារសង្គ្រាមនៅអ៊ុយក្រែន៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?