កីឡា
ប៉ះគ្នាថ្ងៃស្អែក លោក Félix មើលឃើញប៉ាគីស្ថានជាឧបសគ្គធំ
លោក Félix Dalmás នឹងដឹកនាំក្រុមជម្រើសជាតិកម្ពុជាតទល់ជាមួយជម្រើសជាតិ ប៉ាគីស្ថាន ជាលើកទី៣ នៅពេលត្រូវប៉ះគ្នាក្នុងវគ្គជម្រុះជុំទី១ ជើងឯកពិភពលោក ឆ្នាំ២០២៦ (FIFA World Cup 2026) វេលាម៉ោង៧យប់ ថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

លោកគ្រូបង្វឹកកម្ពុជាបានមើលឃើញក្រុមប៉ាគីស្ថានខុសប្លែកស្ទើរទាំងស្រុង បើប្រៀបធៀបនឹងជួបគ្នាកាលពីឆ្នាំ២០១៩។ ពួកគេមានការផ្លាស់ប្តូរកីឡាករច្រើន និងមានគ្រូបង្វឹកថ្មី ជាពិសេសកីឡាករមកពីតំបន់អឺរ៉ុបច្រើន។
លោក Félix បានលើកឡើងថា ៖«ក្រុមប៉ាគីស្ថានឥឡូវនេះ កីឡាករសុទ្ធតែមានគុណភាព។ កីឡាករជាច្រើនលូតលាស់បាល់ទាត់នៅអឺរ៉ុប។ ប្រៀបធៀបពេលនោះ នឹងពេលនេះគឺខុសគ្នាខ្លាំងមែនទែន។ ពួកគេមានកីឡាករក្មេងៗដែលមានគុណភាពខ្ពស់»។
«ខ្ញុំអាចនិយាយបានថា ពេលនេះ ពួកគេខុសប្លែកស្ទើរទាំងស្រុង។ អីចឹងហើយពួកគេនឹងជាបញ្ហាប្រឈមដ៏ធំសម្រាប់យើង។ មិនត្រឹមតែកីឡាករទេ សូម្បីតែគ្រូក៏ថ្មីដែលមានបទពិសោធច្រើនក្នុងការដឹកនាំក្រុមជម្រើសជាតិ។ ជារួមគឺជាឧបសគ្គធំសម្រាប់ពួកយើង»។ លោកបានសង្កត់ធ្ងន់។

ក្នុងចំណោមកីឡាករប៉ាគីស្ថានដែលបានមកដល់កម្ពុជាកាលពីប៉ុន្មានថ្ងៃមុននេះមានកីឡាករ ៦រូបលេងនៅក្រៅប្រទេស។ ១. អ្នកចាំទី Yousuf Butt វ័យ៣៣ឆ្នាំ របស់ក្លិប Ishøj IF លីគទី៤ដាណឺម៉ាក។ ២. ខ្សែការពារ Abdullah Iqbal វ័យ២១ឆ្នាំ របស់ក្លិប Boldklubben af 1893 ប្រទេសដាណឺម៉ាក។ ៣. ខ្សែប្រយុទ្ធ Abdul Arshad វ័យ២០ឆ្នាំ របស់ក្លិប Hellerup IK លីគទី៣ ប្រទេសដាណឺម៉ាក។ ៤. ខ្សែការពារ Easah Suliman វ័យ២៥ឆ្នាំ របស់ក្លិប Sumgayit FK ក្នុងលីគកំពូលប្រទេសអាស៊ែបៃហ្សង់។ ៥. ខ្សែបម្រើ Rahis Nabi វ័យ២៤ឆ្នាំ របស់ក្លិប Digenis Akritas Morphou FC លីគលំដាប់ទី២ ប្រទេសសាយប្រឹស និង ៦. ខ្សែប្រយុទ្ធ Otis Khan វ័យ២៨ឆ្នាំ របស់ក្លិប Grimsby Town F.C. លីគទី៤របស់អង់គ្លេស។ រូបគេជាអតីតយុវជន Manchester United និង Barnsley FC។

នេះជាលើកទី៣ ដែលលោក Filex ដឹកនាំក្រុមកម្ពុជាប៉ះប៉ាគីស្ថាន បន្ទាប់ពី២លើកកន្លងមកទទួលបានជ័យជម្នះទាំង២ក្នុងវគ្គជម្រុះជុំទី១ FIFA World Cup 2022 កាលពីឆ្នាំ២០១៩។ កាលណោះ ជើងទី១ កម្ពុជាឈ្នះប៉ាគីស្ថាន ដោយលទ្ធផល ២-០ នៅទឹកដីកម្ពុជា និង ជើងទី២ ឈ្នះដោយលទ្ធផល ១-២ នៅទឹកដីកណ្តាលក្នុងប្រទេសកាតារ៕
អានបន្ថែម៖ ប៉ាគីស្ថានមានកីឡាករលេងក្រៅប្រទេស៦នាក់ត្រៀមប៉ះកម្ពុជាជម្រុះ World Cup
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?