កីឡា
លោកគ្រូ Pep Muñoz «កម្ពុជាគួរទទួលបាន២កៅអីនៅ AFC Cup»
លោក Pep Muñoz គ្រូបង្គោលក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានមើលឃើញពីកម្រិតគុភាពរបស់ក្លិបបាល់ទាត់អាជីពនៅកម្ពុជាគួរទទួលបានហោចណាស់២កៅអីពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីដើម្បីចូលរួមប្រកួតវគ្គសន្សំពិន្ទុក្នុងពូលនៃពានរង្វាន់ AFC Cup។

លោក Muñoz បានលើកឡើងថា ៖«ប្រាកដណាស់! កម្ពុជាគួរតែបានកៅអីច្រើនជាងហ្នឹង។ ខ្ញុំដឹងថា គេឲ្យកៅអីអាស្រ័យលើដំណើរការពិន្ទុ និងគុណភាពលីគ។ អ្នកដឹងទេ? ពេលខ្ញុំដឹកនាំក្លិបនៅលីគកំពូលចិន ក្លិបខ្លះលេងក្នុងពាន AFC Champions League មានគុណភាពមិនលើសក្លិបកម្ពុជាយើងប៉ុន្មានទេ។ ក្លិបខ្លះប្រហាក់ប្រហែលឬទាបជានៅកម្ពុជាក៏មាន»។
«ខ្ញុំគិតថា AFC គួរពិនិត្យ ពិចារណាមើលពីលីគកម្ពុជា ក្លិបបាល់ទាត់កម្ពុជាដើម្បីវាយតម្លៃ។ ក្លិបនៅលីគកម្ពុជាមួយចំនួនមានគុណភាពខ្ពស់ដែលអាចប្រកួតប្រជែងនៅកម្រិត AFC Cup បាន។ ប្រទេសខ្លះមានកៅមួយឬពីរលេងនៅ AFC Cup តែកម្រិតលីគរបស់ពួកគេអន់ជាងលីគកម្ពុជាទៀត។ អីចឹងខ្ញុំគិតថា កម្ពុជាគួរទទួលបានហោចណាស់ក៏២កៅអីដែរនៅវគ្គចែកពូល AFC Cup»។

លោកគ្រូបង្វឹកព្រះខ័នរាជស្វាយរៀងបានបន្ថែមថា ឥឡូវនេះភ្នំពេញក្រោនជាក្លិបតំណាងឲ្យកម្ពុជាកំពុងធ្វើបានល្អនៅពានរង្វាន់ AFC Cup។ ប្រសិនបើក្លិបនេះកាន់តែធ្វើបានល្អ និងបានឡើងទៅកាន់វគ្គបន្តទៀតនោះកាន់តែមានអត្ថប្រយោជន៍ដល់ក្លិបរបស់កម្ពុជានៅរដូវកាលក្រោយក្នុងពានរង្វាន់លំដាប់អាស៊ី។
នៅរដូវកាល២០២៣-២៤ សហព័ន្ធកីឡាបាល់ទាត់អាស៊ីបានផ្តល់ឲ្យក្លិបជើងឯកលីគកំពូលកម្ពុជាតែ២៥%នៃកន្លះកៅអីប៉ុណ្ណោះដើម្បីប្រកួតជម្រុះនៅតំបន់អាស៊ាន។ ជាក់ស្តែងភ្នំពេញក្រោនក្នុងនាមជាជើងឯកលីគកំពូលកម្ពុជាបានឈ្នះក្រុមជើងឯកឡាវទើបបានកន្លះកៅអីឡើងទៅប្រកួតខ្វែងដើម្បីដណ្តើមកៅអីជាមួយក្រុមសិង្ហបុរីទើបបាន១កៅអីឡើងទៅវគ្គចែកពូលក្នុងពានរង្វាន់ AFC Cup។

នៅវគ្គសន្សំពិន្ទុក្នុងពូល ភ្នំពេញក្រោន បានឈ្នះក្រុមជើងឯកមីយ៉ាន់ម៉ា Shan United ដែលជាក្រុមមានកៅអីនៅវគ្គចែកពូលស្រាប់ដោយលទ្ធផល ៤-០ និងបន្តឈ្នះក្រុមជើងឯកហ្វីលីពីន DH Cebu ដែលទទួលបានកៅអីនៅវគ្គចែកពូលស្រាប់ដោយលទ្ធផល 0-៣ មុនពេលបន្តឈ្នះក្រុមខ្លាំងរបស់អូស្ត្រាលី ដោយលទ្ធផល ៣-០ ទៀត។
តាមរយៈលទ្ធផលនេះបញ្ជាក់ឲ្យឃើញថា ក្រុមជើងឯកលីគកំពូលកម្ពុជាក្នុងនាមជាក្រុមឆ្លងកាត់វគ្គជម្រុះ២ដំណាក់កាលទើបឈានទៅដល់វគ្គចែកពូល ប៉ុន្តែនៅវគ្គចែកពូលបានយកឈ្នះក្រុមខ្លាំងមកពី៣ប្រទេសផ្សេងគ្នា។ ដូច្នេះក្លិបរបស់កម្ពុជាមានដូចជា ព្រះខ័នរាជស្វាយរៀង និងវិសាខាជាដើមគឺសុទ្ធតែខ្លាំងមិនចាញ់ភ្នំពេញក្រោនប៉ុន្មានឡើយដែលពួកគេស័ក្តិសមលេងនៅពានរង្វាន់លំដាប់អាស៊ីដែរ ប្រសិនបើមានកៅអី៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?