Connect with us

កីឡា

សំឡេងអាសអាភាសរំខានដល់ពិធីចាប់ពូលជើងឯក Euro 2024 កំពុងត្រូវបានស៊ើបអង្កេត

បានផុស

នៅ

សំឡេងថ្ងូរដែលមិនអាចពន្យល់បាន​រំខានដល់ពិធីចាប់ឆ្នោតបែងចែកពូល​ជើងឯកទ្វីបអឺរ៉ុប Euro 2024 សម្រាប់​វិញ្ញាសា​បាល់ទាត់បុរស កាលពីថ្ងៃសៅរ៍​ ទី​២ ខែ​ធ្នូ ឆ្នាំ​២០២៣​ បានធ្វើឱ្យមានការចាប់អារម្មណ៍ជាមួយនឹងឈ្មោះក្រុមដែលកំពុងត្រូវបានអាននៅលើឆាក។

ពិធីចាប់ឆ្នោត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរំខានដែលហាក់ដូចជាសំឡេង “ការរួមភេទ” ត្រូវបានឮយ៉ាងច្បាស់អស់រយៈពេលជាច្រើននាទី​នៅ​ក្នុង​ពិធីដែលបានចាក់ផ្សាយពីសាលប្រគុំតន្ត្រីនៅទីក្រុង Hamburg។

ក្រោយមក ឃ្លីប​ត្រូវ​បានបង្ហោះ​ចូល​ក្នុង​គេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលគេស្គាល់ថាជា Twitter ហាក់បង្ហាញអ្នកលេងសើចដែលមានឈ្មោះតាមអ៊ីនធឺណិតថា Daniel Jarvis នៅ​កន្លែងក្នុងពេលហាត់សមសម្រាប់ព្រឹត្តិការណ៍ល្ងាចថ្ងៃសៅរ៍ដែលមានរយៈពេលមួយម៉ោង។

វាជាការធ្វេសប្រហែសផ្នែកសុវត្ថិភាពចុងក្រោយបំផុតក្នុងព្រឹត្តិការណ៍ដ៏ល្បីមួយរបស់សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អឺរ៉ុប (UEFA)។ ស្ថាប័នដឹកនាំនេះបាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតលើហេតុការណ៍នេះ។

ពិធីចាប់ឆ្នោត

គួររម្លឹក​ថា កាលពីថ្ងៃសៅរ៍ សំលេងរំខានបានចាប់ផ្តើមលេច​ឮ​ បន្ទាប់ពីឈ្មោះរបស់ប្រទេសស្វីសត្រូវបានប្រកាស ហើយគ្រាប់ឆ្នោតបន្តបន្ទាប់ដើម្បីបែងចែកពូលរបស់ក្រុមនៅក្នុងកាលវិភាគប្រកួតត្រូវបានចាប់ដោយអតីតកីឡាករអេស្ប៉ាញ​ និង​ Manchester​ City លោក David Silva។

Euro 2024 គ្រោងនឹងលេងនៅក្នុងទីក្រុងចំនួន១០ របស់អាល្លឺម៉ង់ ចាប់ពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំក្រោយ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ euronews.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

សិង្ហបុរី និងចិន ចុះហេត្ថលេខាព្រមព្រៀង ទៅលើការចូលប្រទេសគ្នាទៅវិញទៅមក ដោយមិនមានទិដ្ឋាការរយៈពេល ៣០ ថ្ងៃ

សេចក្ដីជូនដំណឹង៥៧ នាទី មុន

វឌ្ឍនៈ ប្រ៊ូ​វើ​រី ដាក់​សម្ពោធ​ម៉ាក​សញ្ញា​គ្រុឌ​ថ្មី គឺ​ស្រា​បៀរ គ្រុឌ ឡៃ ផលិត​ពី​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ រក្សា​នូវ​រសជាតិ​ដើម ស្រាល​ស្រទន់ និង​ស្រស់​បំផុត

សន្តិសុខសង្គម១ ម៉ោង មុន

ផ្តន្ទាទោស​ប្អូន​ថ្លៃ​ដាក់ពន្ធនាគារ ២ ឆ្នាំ ក្រោមរូបភាពបញ្ចុះបញ្ចូលធ្វើមន្តអាគម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! សមាជិកសភាបក្សកាន់អំណាច កូរ៉េខាងត្បូង ត្រូវជនដៃ ដល់អាយុ ១៥ ឆ្នាំយកដុំថ្មវាយបែកក្បាល

ព័ត៌មានជាតិ១ ម៉ោង មុន

ជាង ៣០ ឆ្នាំ KOICA ផ្តល់ជំនួយជាង ៣៦០ លានដុល្លារដល់កម្ពុជា អភិវឌ្ឍន៍ ៤ វិស័យ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម