កីឡា
លោក Macron ជំរុញពលរដ្ឋលេងកីឡាស្រដៀងនឹងប្រមុខដឹកនាំកម្ពុជាមុនពេលស៊ីហ្គេម
ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទបានអំពាវនាវឱ្យប្រជាជនបារាំងចាប់ផ្តើមធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ ខណៈទីក្រុងប៉ារីស នឹងត្រូវរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក នៅរដូវក្តៅនេះ។

ការជំរុញប្រជាពលរដ្ឋរបស់លោកប្រធានាធិបតីបារាំងមុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិកឈានចូលមកដល់ស្រដៀងគ្នានឹងប្រមុខដឹកនាំកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបានជំរុញឲ្យប្រជាពលរដ្ឋ«លេងកីឡាហោចណាស់មួយមុខក្នុងជីវិត» កាលមុនព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះជាលើកដំបូង។
ការបង្ហោះវីដេអូឃ្លីបរបស់លោក Macron នៅលើគណនី X ដែលពីមុនហៅថា Twitter ក្នុងរូបភាពអាវយឺតជាមួយស្រោមដៃប្រដាល់នៅលើស្មា និងមានបាវសាក់នៅខាងក្រោយ លោកប្រធានាធិបតីបានជំរុញឱ្យជនរួមជាតិហាត់ប្រាណឱ្យបាន«ហោចណាស់៣០នាទីក្នុងមួយថ្ងៃ»។

លោក Macron វ័យ៤៦ឆ្នាំ បាននិយាយថា ការធ្វើលំហាត់ប្រាណមានប្រយោជន៍ «សម្រាប់សុខភាព និងអ្វីៗជាច្រើនទៀត។ វាក៏ជាវិធីធ្វើឱ្យកីឡាអូឡាំពិកក្លាយទៅជាផ្នែកមួយនៃទម្លាប់ប្រចាំថ្ងៃរបស់យើង»។
លោកធ្លាប់បានប្រាប់សារព័ត៌មាន AFP ថា នឹងលើកកម្ពស់កីឡា “ដើម្បីជាបុព្វហេតុជាតិដ៏អស្ចារ្យ” នៅឆ្នាំនេះ រួមទាំងការជំរុញការអប់រំកាយនៅក្នុងសាលារៀន។ លោកសង្ឃឹមប្រទេសបារាំងនឹងឈ្នះ “មេដាយជាច្រើន” នៅក្នុងកីឡាអូឡាំពិក ហើយសង្ឃឹមអ្នកលេងកីឡាពាក់កណ្ដាលអាជីពកាន់តែច្រើននឹងចាប់យកកីឡាជាអាជីព។

ប្រភពមួយនៅក្នុងការិយាល័យរបស់លោក Macron បាននិយាយថា រដ្ឋាភិបាលបានសម្រេចគោលដៅដែលបានកំណត់ក្នុងឆ្នាំ២០១៧ រួចហើយ ដើម្បីទទួលបានមនុស្សចំនួន ៣លាននាក់បន្ថែមទៀតចូលរួមធ្វើលំហាត់ប្រាណទៀងទាត់។ ឥឡូវនេះបារាំងកំពុងមានគោលដៅចំនួន ៣លាននាក់បន្ថែមទៀតនៅឆ្នាំ២០២៧។
កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងប៉ារីស ឆ្នាំ២០២៤ នឹងដំណើរការពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា បន្ទាប់មកកីឡាប៉ារ៉ាឡាំពិក នឹងចាប់ផ្ដើមពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី០៨ ខែកញ្ញា៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា