កីឡា
ម៉ោង១១ព្រឹកនេះ ក្រុមបាល់បោះរទេះនារីកម្ពុជាប៉ះឥណ្ឌាប្រជែងកំពូលតារាង
ក្រុមបាល់បោះរទេះនារីពិការកម្ពុជាត្រូវប្រកួតជាមួយក្រុមនារីឥណ្ឌា វេលាម៉ោង១១ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ វិញ្ញាសា៥ទល់៥ ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ី-អូសេអានី និងជម្រុះប៉ារ៉ាឡាំពិក នៅប្រទេសថៃ។

ឆ្លងកាត់វគ្គសន្សំពិន្ទុក្នុងពូល២លើកកន្លងទៅ ក្រុមនារីកម្ពុជាទទួលបានជ័យជម្នះទាំងពីរលើកគឺឈ្នះក្រុមនារីហ្វីលីពីន ៣៩-១២ កាលពីថ្ងៃសៅរ៍ ទី១៣ ខែមករា និងបានឈ្នះក្រុមនារីអាស៊ី-អូសេអានី ៧៩-២៩ កាលពីថ្ងៃអាទិត្យ ទី១៥ ខែមករា។ កម្ពុជាកំពុងឈរលេខ២ក្នុងពូល B នៅពីក្រោមក្រុមនារីម្ចាស់ផ្ទះថៃ ដែលឈ្នះពីរប្រកួតដូចកម្ពជាដែរ ប៉ុន្តែថៃរកបានគ្រាប់បាល់ច្រើនជាង។
ការប្រកួតសន្សំពិន្ទុក្នុងពូលលើកទី៣ វេលាម៉ោង១១ព្រឹកថ្ងៃចន្ទ ទី១៥ ខែមករា ក្រុមនារីកម្ពុជាត្រូវប៉ះក្រុមនារីឥណ្ឌាដែលស្ថិតនៅលេខ៥ក្នុងពូល។ ២ប្រកួតកន្លងទៅ ក្រុមនារីឥណ្ឌាមិនទាន់ស្គាល់ជ័យជម្នះឡើយគឺចាញ់នារីថៃ ៨-៦៣ និងចាញ់នារីហ្វីលីពីន ៣៤-៤២។

ការប្រកួតជើងឯកតំបន់អាស៊ី-អូសេអានី IWBF AOZ និងជម្រុះព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកនេះមានក្រុមជម្រើសជាតិនារីចំនួន៩ចូលរួមប្រកួតដែលត្រូវបានបែងចែកជា២ពូលសម្រាប់វិញ្ញាសា៥ទល់៥។ ពូល A អូស្ត្រាលី ចិន និង ជប៉ុន ខណៈពូល B មាន កម្ពុជា ឥណ្ឌា ឡាវ ហ្វីលីពីន ថៃ និងក្រុមអាស៊ី-អូសេអានី។
ការប្រកួតនៅពូល A វិលជុំសន្សំពិន្ទុក្នុងពូលប៉ះគ្នាពីរដង ខណៈនៅពូល B ប្រកួតវិលជុំសន្សំពិន្ទុប៉ះគ្នាតែម្តងប៉ុណ្ណោះ។ ក្រោយចប់ការប្រកួតសន្សំពិន្ទុ ក្រុមចំណាត់ថ្នាក់លេខ១ក្នុងពូល B ត្រូវចូលទៅចំណាត់ថ្នាក់លេខ៤ក្នុងពូល A ដោយសារពូល A មានតែ៣ក្រុមដោយទទូលបានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសម្រាប់ប្រជែងជើងឯក IWBF AOZ Championship។

ក្រុមដែលបានទទួលបានចំណាត់ថ្នាក់លេខ១ (មេដាយមាស) ក្នុងព្រឹត្តិការណ៍អាស៊ី-អូសេអានី IWBF AOZ ទទួលបានកៅអីទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ (Paris 2024 Paralympics Games) នៅទីក្រុងបារីស ប្រទេសបារាំង។
សម្រាប់វិញ្ញាសា៣ទល់៣បានបញ្ចប់ការប្រកួតហើយគឺក្រុមនារីចិនបានកក់កៅអីទៅព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក នៅប្រទេសបារាំង បន្ទាប់ពីបានយកឈ្នះក្រុមនារីកម្ពុជាដែលទទួលបានចំណាត់ថ្នាក់លេខ២ (មេដាយប្រាក់) ជាកំណត់ត្រាថ្មីលើកដំបូងរបស់កម្ពុជា៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


