កីឡា
សហព័ន្ធបាល់ទះបង្កើតពាន Special Cup ក្រុមបរទេសសុទ្ធក៏ចូលរួមបាន
សហព័ន្ធកីឡាបាល់ទះកម្ពុជាបានបង្កើតពានរង្វាន់មួយទៀតគឺ Special Volleyball Cup ឆ្នាំ២០២៤ ដែលក្រុមកីឡាករបរទេសសុទ្ធក៏អាចចូលរួមប្រកួតបាន។
តាមការឲ្យដឹងពី លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាថា ពានរង្វាន់ Special Volleyball Cup គឺលេង៤នាក់ទល់នឹង៤នាក់ ដូច្នេះក្រុម១ដែលមានសមាជិក៦រូបអាចចុះឈ្មោះចូលរួមការប្រកួតបាន។ ក្រុមនីមួយៗអាចមានកីឡាករខ្មែរសុទ្ធ កីឡាករខ្មែរលាយជាមួយបរទេស ឬកីឡាករបរទេសសុទ្ធក៏អាចចូលរួមប្រកួតបានដែរ។

ការបង្កើតឲ្យមានពានរង្វាន់នេះឡើងគឺដើម្បីឲ្យអ្នកលេងបាល់ទះមហាជនងាកចូលមកចូលរួមប្រកួតលក្ខណៈអាជីព និងស្តង់ដាដែលមានគោលការណ៍ប្រកួតច្បាស់។ ជាពិសេសក៏ជាព្រឹត្តិការណ៍មហាជនដ៏សំខាន់មួយដែលបំផុសបំផុល ជំរុញ និងបង្កើនសកម្មភាពបាល់ទះនៅក្នុងប្រទេសកម្ពុជាឲ្យកាន់សកម្មឡើង។
តាមការគ្រោងទុក ការប្រកួតត្រូវបានបែងចែកជា២ដំណាក់កាលគឺដំណាក់កាលភូមិភាគ និងដំណាក់កាលផ្តាច់ព្រ័ត្រ។ ដំណាក់កាលភូមិភាគគឺមាន៥មណ្ឌល និងជុំផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។
មណ្ឌលភូមិភាគ
- មណ្ឌលបាត់ដំបង (ខេត្តបាត់ដំបង កំពង់ឆ្នាំង ពោធិ៍សាត់ ប៉ៃលិន និងបន្ទាយមានជ័យ ទី២៤-២៦ កុម្ភៈ )
- មណ្ឌលសៀមរាប (ខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំ ទី២-៣ មីនា)
- មណ្ឌលកំពង់ចាម (ខេត្តកំពង់ចាម ក្រចេះ ត្បូងឃ្មុំ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទី៩-១០ មីនា)
- មណ្ឌលព្រៃវែង (ខេត្តព្រៃវែង ស្វាយរៀង និងកណ្តាល ទី១៦-១៦ មីនា)
- មណ្ឌលព្រះសីហនុ (ខេត្តព្រះសីហនុ កំពង់ស្ពឺ កែប កំពត និងកោះកុង ទី២៣-២៤ មីនា)
ជុំផ្តាច់ព្រ័ត្រភ្នំពេញ (ទី២២-២៨ ខែមេសា)
- ក្រុមទាំង៦នៅពានរង្វាន់បាល់ទះតេជោលីគ (វិសាខា បញ្ជាការដ្ឋានអង្គរក្ស បញ្ជាការដ្ឋាននគរបាលរាជធានីភ្នំពេញ កងពលធំអន្តរាគមន៍លេខ៣ ក្រសួងមហាផ្ទៃ និងនគរបាលខេត្តពោធិ៍សាត់) រង់ចាំនៅជុំផ្តាច់ព្រ័ត្រ (៦ក្រុម)
- ក្រុមលេខ១ និងលេខ២ ពីមណ្ឌលទាំង៥ខាងលើ (១០ក្រុម)

ប្រសិនបើ កីឡាករដែលលេងនៅលីគតេជោលីគទៅលេងឲ្យក្រុមនៅតាមបណ្តាខេត្តក្នុងវគ្គមណ្ឌលភូមិភាគ កីឡាករនោះនឹងមិនអាចលេងឲ្យក្រុមនៅពេលជុំផ្តាច់ព្រ័ត្រក្នុងរាជធានីភ្នំពេញឡើយ។
ព្រឹត្តិការណ៍នេះមានប្រាក់រង្វាន់៥០លានរៀលសម្រាប់ជយលាភីនៅជុំផ្តាច់ព្រ័ត្រ។ ការលក់ពាក្យចូលរួមប្រកួតចាប់ពីផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ៕
ប្រាក់រង្វាន់ថ្នាក់ខេត្ត
- លេខ១៖ ១១លានរៀល
- លេខ២៖ ៥លានរៀល
- លេខ៣៖ ២លានរៀល
- លេខ៤៖ ១លានរៀល
ប្រាក់រង្វាន់នៅរាជធានីភ្នំពេញ
- ជើងឯក៖ ៥០ លានរៀល
- លេខ២៖ ២០ លានរៀល
- លេខ៣៖ ១២ លានរៀល
- ពានរង្វាន់ឯកតជនចំនួន៦ ក្នុង១ទទួលបាន១លានរៀល


អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?