កីឡា
ការប្រកួត African Confederation Cup លុបចោល ព្រោះផែនទីលើអាវ
ការប្រកួតបាល់ទាត់ជើងឯកទ្វីបអាហ្វ្រិក (African Confederation Cup) រវាង USM Alger របស់ប្រទេស អាល់ហ្សេរី និង Renaissance Berkane របស់ប្រទេសម៉ារ៉ុក ត្រូវបានលុបចោលប៉ុន្មាននាទីមុនពេលចាប់ផ្តើម ដោយសារជម្លោះលើអាវរបស់ក្រុម Renaissance Berkane។

ក្លិប Renaissance Berkane បានធ្វើដំណើរទៅកាន់ប្រទេសអាល់ហ្សេរីកាលពីថ្ងៃសុក្រ មុនការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យជាមួយនឹង USM Alger។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអាល់ហ្សេរី អាជ្ញាធរគយបានរឹបអូសអាវរបស់ក្លិប Berkane នៅពេលទៅដល់ដោយលើកឡើងពីការព្រួយបារម្ភអំពីផែនទីនៃប្រទេសម៉ារ៉ុកដែលបង្ហាញនៅលើអាវរបស់ពួកគេ ជាពិសេសគូសបញ្ជាក់ពីទឹកដីសាហារ៉ាខាងលិចដែលមានជម្លោះ។ បុគ្គលិក និងកីឡាករក្នុងក្រុមត្រូវបានថតបានប៉ះទង្គិចជាមួយអាជ្ញាធរអាល់ហ្សេរីនៅព្រលានយន្តហោះ។
យោងតាម AFP នាយកក្លិប USM Alger លោក Toufik Korichi បានប្រាប់វិទ្យុអាល់ហ្សេរីមុនពេលចាប់ផ្តើមការប្រកួតដើម្បីប្រកាសការលុបចោលការប្រកួតដោយសារតែ ក្លិប Berkane បដិសេធលេងក្នុងការពាក់អាវផ្សេងជំនួស។

សាហារ៉ាខាងលិច ដែលជាអតីតដែនដីអាណានិគមអេស្ប៉ាញ ត្រូវបានគ្រប់គ្រងដោយប្រទេសម៉ារ៉ុក ជាមួយនឹងក្រុមរណសិរ្ស Polisario ដែលគាំទ្រដោយអាល់ហ្សេរី តស៊ូមតិទាមទារឯករាជ្យរបស់ខ្លួនជាយូរណាស់ហើយ។ ទំនាក់ទំនងការទូតរវាងអាល់ហ្សេរី និងម៉ារ៉ុកត្រូវបានកាត់ផ្តាច់នៅឆ្នាំ២០២១ ដែលមួយផ្នែកដោយសារជម្លោះនៅតំបន់នេះ។
មួយថ្ងៃមុនការប្រកួត សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្រ្វិក (CAF) បានឆ្លើយតបនឹងការអំពាវនាវប្រឆាំងនឹងអាវដែលដាក់ដោយសហព័ន្ធបាល់ទាត់អាល់ហ្សេរី (FAF) ដោយនិយាយថា ក្លិប Berkane បានប្រើអាវដូចគ្នាពេញព្រឹត្តិការណ៍។
ប្រធានសហព័ន្ធកីឡាបាល់ទាត់អាល់ហ្សេរី (FAF) លោក Wafi Sadi បន្ទាប់មកបានប្រកាសពីចេតនារបស់លោកក្នុងការបង្កើនបញ្ហានេះទៅតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS)។ លោកបាននិយាយថា ៖«ជំហររបស់យើងគឺច្បាស់លាស់។ យើងនឹងមិនថយក្រោយទេ ហើយយើងត្រៀមខ្លួនសម្រាប់អ្វីមួយ»។ លោកក៏បានអះអាងថា ក្លិប Berkane នឹងត្រូវបានផ្គត់ផ្គង់ជាមួយ “អាវដែលមានគុណភាពខ្ពស់” ដែលមិនបង្ហាញផែនទីដែលមានជម្លោះ។

ការផ្លាស់ប្តូរនោះត្រូវបានបដិសេធដោយ ក្លិប Berkane ជាមួយប្រធានក្លិប លោក Hakim Benabdellah ប្រាប់សារព័ត៌មានម៉ារ៉ុក Hespress ថា ៖«វានឹងមិនមានការជជែកវែកញែកលើប្រធានបទនេះទេ។ នឹងមិនមានការប្រកួតដោយគ្មានអាវដែលមានផែនទីពេញលេញរបស់ព្រះរាជាណាចក្រម៉ារ៉ុកនោះទេ»។
CAF បានចេញសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យថា ៖«ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ CAF Confederation Cup ជើងទីមួយថ្ងៃ២១ ខែមេសា ឆ្នាំ២០២៤ រវាង USM Alger និង RS Berkane ក្នុងទីក្រុង Algiers ប្រទេសអាល់ហ្សេរី មិនបានកើតឡើងដូចការគ្រោងទុកទេ។ បញ្ហានេះនឹងត្រូវបញ្ជូនទៅ ស្ថាប័នមានសមត្ថកិច្ច CAF ហើយយើងសូមអភ័យទោសចំពោះភាពរអាក់រអួលណាមួយដែលបង្កឡើងប៉ះពាល់ដល់អ្នកឧបត្ថម្ភ ដៃគូផ្សព្វផ្សាយ និងអ្នកគាំទ្ររបស់យើង»៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


