Connect with us

កីឡា

Nick Taylor បញ្ជាក់​រឿងក្លិបថៃ​ចង់​បាន​រូប​គេរដូវកាលក្រោយ

បានផុស

នៅ

ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ មាន​ព័ត៌មាន​ពី​ក្លិប​បាល់ទាត់​របស់​លីគ​បាល់ទាត់​កំពូល​ថៃ​​ចង់​បាន​តារា​បាល់ទាត់​ Nick Taylor សម្រាប់​រដូវ​កាល​ក្រោយ បន្ទាប់​ពី​រូប​គេ​ជួយ​ឲ្យ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ឈ្នះ​ពាន​រង្វាន់​២​ក្នុង​១​រដូវ​កាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​បទ​សម្ភាស​ជា​មួយ​សារព័ត៌មាន​«កម្ពុជា​ថ្មី»​ ខ្សែ​បម្រើស្លាប​កម្ពស់​​១.៧៨​ម៉ែត្រ បាន​​និយាយ​ថា ៖«​ខ្ញុំ​គ្រាន់​តែ​អាច​និយាយ​​បាន​ថា រង់ចាំ​មើល​អ្វី​នឹង​កើត​ឡើង​ ប៉ុន្តែ​ឥឡូវ​នេះខ្ញុំ​នៅ​ទី​នេះ​ជា​មួយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង។ ខ្ញុំ​កំពុង​រីក​រាយ​​ក្នុង​អបអរសាទរ​ជា​មួយ​​ក្រុម​សម្រាប់​ការ​ឈ្នះ​ពាន​រង្វាន់​២​។ ​យើង​បន្ត​អបអរ​ជា​មួយ​គ្នា ហើយ​មាន​អ្វី​កើត​ឡើង​នៅ​រដូវ​កាល​ក្រោយ រង់ចាំ​មើល​ទាំង​អស់​គ្នា»។

ពាក់​ព័ន្ធ​នឹង​ភាព​ខ្លាំង​របស់​​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ដែល​បាន​ឈ្នះ​ជើង​ឯក​​២​ក្នុង​មួយ​រដូវ​កាល​ Nick Taylor បាន​រៀប​រាប់​ថា ភាព​ខ្លាំង​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​មិន​មាន​តែ​សកម្មភាព​លេង​នៅ​លើ​ទី​លាន​នោះ​ទេ ប៉ុន្តែ​ស្មារតី និង​ឆន្ទៈ​ក្រុម​គឺ​ជា​មូលដ្ឋាន​គ្រឹះ​សំខាន់។

កីឡាករ​ខ្មែរ-អាមេរិក​បាន​និយាយ​ថា ៖«សមិទ្ធផល​ទាំង​អស់​នេះ​​គឺ​កើត​ចេញ​ពី​ឆន្ទៈ​របស់ក្រុម​យើង។ ស្មារតី​ក្រុម​ដើម្បី​ទទួល​បាន​ជ័យជម្នះ ដើម្បី​ប្រយុទ្ធ​នៅ​លើ​ទី​លាន។ មិន​ថា​យើង​ឈ្នះ​ការ​ប្រកួត ឬ​ចាញ់ការ​ប្រកួត​ ឬក៏​លេង​មិន​បាន​ល្អ​នោះ​ទេ ប៉ុន្តែស្មារតី​ក្រុម​របស់​យើង​នៅ​តែមាន​ភាព​​វិជ្ជមាន កែ​លំអ​ ​ព្យាយាម​ធ្វើ​ឲ្យ​ប្រសើរជា​លំដាប់។ ទាំង​អស់​នេះ​ហើយ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ជោគជ័យ​ដ៏​ធំ​ធេង​ក្នុង​រដូវ​កាល​នេះ​ ពី​ព្រោះ​គ្រប់​ក្លិប​ទាំង​អស់​សុទ្ធ​តែ​ជួប​ការ​លំបាក ប៉ុន្តែ​​​នៅ​ពេល​ជួប​ការ​លំបាក ឆន្ទៈ​ ស្មារតីរបស់​យើង​នៅ​តែ​មាន ដូច្នេះ​អ្វី​ៗ​អាច​ទៅ​រួច»។

រហូត​ដល់​ពេល​នេះ ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​ណា​មួយ​​ពាក់​ព័ន្ធ​នឹង​កីឡាករ Nick Taylor ទេ ប៉ុន្តែ​រូប​គេ​ជា​កីឡាករ​ដ៏​សំខាន់​មិន​អាច​​ខ្វះ​បាន​សម្រាប់​ក្រុម​នា​ពេល​បច្ចុប្បន្ន។ ជា​ពិសេស​ពួក​គេ​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​អន្តរជាតិ​២​ផ្សេង​គ្នា​នា​ពេល​ដ៏​ខ្លី​ខាង​មុខ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាស់អាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៣២ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣៧ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៥២ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម