កីឡា
រសៀលនេះ វិសាខា ត្រូវការឈ្នះ Saitama ដើម្បីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ក្លិបបាល់ទះ វិសាខា ត្រូវការឈ្នះដាច់ខាតលើក្រុមមកពីប្រទេសជប៉ុន Saitama Azalea ដើម្បីទទួលបានកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ពានរង្វាន់ Win+SteakVolleyball Invitation (WSVI) បន្ទាប់ពីចាញ់ក្រុមម្ចាស់ផ្ទះ Win Streak ទាំងប្រផុតប្រផើយកាលពីយប់មិញ។
ការប្រកួតសន្សំពិន្ទុលើកទី២ វិសាខា បានចាញ់ពិន្ទុ Win Streak ទាំងតឹងតែងបំផុតដោយប្រើពេលយ៉ាងយូររហូតដល់៥សិត គឺលទ្ធផល ២-៣។ សិតទី១ Win Streak ឈ្នះដោយពិន្ទុ ២២-២៥, សិតទី២ វិសាខា ឈ្នះដោយពិន្ទុ ២៥-២២, សិតទី៣ Win Streak ឈ្នះ១៩-២៥, សិតទី៤ វិសាខា ឈ្នះដោយពិន្ទុ ២៧-២៥ និងសិតកាត់សេចក្តីទី៥ Win Streak ឈ្នះដោយពិន្ទុ ១៣-១៥។

កាលពីការប្រកួតសន្សំពិន្ទុទី១ វិសាខា បានយកឈ្នះក្រុមអូស្ត្រាលី Volleyball Academy ដោយលទ្ធផល ៣-០ (២៦-២៤, ២៥-២៣ និង ២៥-១៨) ខណៈ Win Streak បានយកឈ្នះក្រុមជប៉ុន Saitama Azalea ដោយលទ្ធផល ៣-០ (២៥-២១, ២៥-២២ និង ២៥-១៩)។
ពេលនេះ Win Streak កំពុងឈរលើកំពូលតារាងពូល B ហើយ វិសាខា ឈរលេខ២ ក្រុមជប៉ុន Saitama Azalea លេខ៣ និងលេខ៤ក្រុមអូស្ត្រាលី Volleyball Academy ។ សម្រាប់ការប្រកួតសន្សំពិន្ទុចុងក្រោយនារសៀលថ្ងៃនេះ វិសាខាត្រូវការឈ្នះដាច់ខាតដើម្បីបន្តឈរលេខ២ក្នុងពូលបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

លទ្ធផលពូល B
- វិសាខា ៣-០ Australian Volleyball Academy
- Win Streak ៣-០ Saitama Azalea
- Saitama Azalea ៣-០ Australian Volleyball Academy
- វិសាខា ២-៣ Win Streak
កម្មវិធីប្រកួតពូល B
- វិសាខា vs Saitama Azalea (ជប៉ុន) ថ្ងៃទី៣១ ឧសភា ម៉ោង២រសៀល
- Win Streak vs Australian Volleyball Academy ថ្ងៃទី៣១ ឧសភា ម៉ោង៦ល្ងាច
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


