កីឡា
លោក វ៉ាត់ ចំរើន ជំរុញឲ្យសម្ព័ន្ធកីឡាយូដូកម្ពុជាធ្វើបដិវត្តកម្មឌីជីថល
វគ្គសិក្សាសាមគ្គីអូឡាំពិកស្ដីពីគ្រូបង្វឹកកីឡាយូដូ កម្រិតថ្នាក់ជាតិកម្រិត២ (Judo Level 2) បានបិទបញ្ចប់កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្ទាប់ពីបានបើកតាំងពីថ្ងៃទី៥ ខែមិថុនា។

ក្នុងពិធីបិទវគ្គសាមគ្គីអូឡាំពិកស្ដីពីឡគ្រូបង្វឹកកីឡាយូដូ កម្រិតថ្នាក់ជាតិ លោក លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជំរុញឲ្យសហព័ន្ធកីឡាយូដូកម្ពុជា ធ្វើបដិវត្តកម្មឌីជីថល។ ការផ្ដោតសំខាន់លើការពង្រឹងការផ្សព្វផ្សាយបែបឌីជីថល នៅលើប្រព័ន្ធបណ្ដាញសង្គមឲ្យមានភាពទូលំទូលាយ ដើរទាន់សម័យបច្ចេកវិទ្យាបច្ចុប្បន្ន ដើម្បីឲ្យប្រជាជានកម្ពុជាបានស្គាល់ និងយល់ដឹងពីកីឡាយូដូឲ្យកាន់តែច្បាស់។
នៅពេលសហព័ន្ធធ្វើការផ្សព្វផ្សាយពីព័ត៌មាន និងសកម្មភាពកីឡាយូដូបានទូលំទូលាយ ជាកត្តាមួយបង្កភាពងាយស្រួលដល់ជនជាតិខ្មែរ និងជនបរទេស ដែលមានបំណងចង់ហ្វឹកហាត់លក្ខណៈអាជីព និងសុខភាពដែលងាយស្រួលក្នុងការស្វែងរកព័ត៌មានក៏ដូចជាទីកន្លែងហ្វឹកហាត់។

លោក វ៉ាត់ ចំរើន បាននិយាយថា ៖«យើងគួរនាំគ្នាធ្វើបដិវត្តកម្មឌីជីថល ដើម្បីរួមគ្នាផ្សព្វផ្សាយពីកីឡាយូដូររបស់យើង ក្នងនាមជាសហព័ន្ធ។ លោកគ្រូ អ្នកគ្រូទាំងអស់ គូរតែព្យាយាមបង្ហោះសកម្មភាពកីឡាយូដូជាប្រចាំថ្ងៃយ៉ាងតិចមួយក្នុងមួយថ្ងៃ។ ជាពិសេសសកម្មភាពប្លែកៗរួមមាន តិចនិក បច្ចេកទេស ក្នុងទំព័រហ្វេកបុករបស់សហព័ន្ធកីឡាយូដូកម្ពុជា»។
លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា ៖«យើងជាសកម្មជនក្នុងវិស័យយូដូ ប៉ុន្តែយើងអត់ចេះពីរបៀបផ្សាយធ្វើយ៉ាងមិចទាក់ទាញដើម្បីឲ្យមហាជនស្គាល់ពីយូដូនេះ។ ដូច្នេះយើងត្រូវជួយគ្នា មានព័ត៌មានយើងត្រូវបង្ហោះចែករំលែក ពីព្រោះមានជនបរទេសមួយចំនួនដែលមកកម្ពុជា តែងតែសួរថាកីឡាយូដូគេហាត់នៅទីណា។ ពួកគេចង់ទៅហាត់ដើម្បីសុខភាព។ ពេលយើងផ្សព្វផ្សាយព័ត៌មានច្រើន នោះវាបង្កភាពងាយស្រួលដល់ពួកគេ។ នៅពេលពួកគេចូលហាត់យើងនឹងទទួលបានបទពិសោធ និងចែករំលែកចំណេះដឹងឲ្យគ្នាទៅវិញទៅមក»។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាល សាមគ្គីអូឡាំពិកស្ដីពីគ្រូបង្វឹកកីឡាយូដូ កម្រិតថ្នាក់ជាតិកម្រិត២ មានសិក្ខាកាមចំនួន២០នាក់បានចូលរួមសិក្ខា។ ជាលទ្ធផលនៃការសិក្សា សិក្ខាកាម១៥នាក់ ក្នុងនោះមាននារី៦នាក់ទទួលបាននិទ្ទេសល្អ ខណៈ៣នាក់ទទួលបាននិទ្ទេសមធ្យម និង២នាក់ទទួលបាននិទ្ទេសមធ្យម៕
លទ្ធផលក្រោយបញ្ចប់វគ្គសាមគ្គីអូឡាំពិកស្ដីពីឡគ្រូបង្វឹកកីឡាយូដូ កម្រិតថ្នាក់ជាតិ
-និទ្ទេសល្អ ចំនួន១៥នាក់ (ស្រី៦នាក់)
-និទ្ទេសល្អបង្គួរ ចំនួន៣នាក់ (ស្រី២នាក់)
-និទ្ទេសមធ្យម ចំនួន ២នាក់ (ស្រី១នាក់)
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


