កីឡា
កីឡាការិនីយូដូ កែវ វ៉ាន់ឌឿន ភ័យ និងបារម្ភខ្លះៗដែរពេលត្រូវទៅប្រកួតនៅប៉ែកអ៊ឺរ៉ុប…
កីឡាការិនីឆ្នើមផ្នែកយូដូ កែវ វ៉ាន់ឌឿន ថាមានអារម្មណ៍ភ័យ និងបារម្ភខ្លះៗដែរនៅពេលលឺថានឹងត្រូវទៅប្រកួតកម្រិតពិភពលោកនៅអាល្លឺម៉ង់ ខណៈកន្លងទៅធ្លាប់ប្រកួតត្រឹមតំបន់អាស៊ីប៉ុណ្ណោះ។

កីឡាការិនី កែវ វ៉ាន់ឌឿន
កែវ វ៉ាន់ឌឿន បានឲ្យដឹងថា ការប្រកួតនៅអាល្លឺម៉ង់ដែលជាប៉ែកខាងអ៉ឺរ៉ុបនេះគឺជាលើកទី១ ហើយសម្រាប់រូបគេតាំងពីចូលប្រឡូកក្នុងវិស័យកីឡាយូដូរយៈពេល ៧ឆ្នាំមកនេះ។ ដំណឹងនេះភ័យក៏ភ័យ សប្បាយចិត្តក៏សប្បាយ បារម្ភក៏បារម្ភដែរ។
កីឡាការិនីយូដុរូបនេះបញ្ជាក់ថា ការភ័យនេះដោយសារវាថ្មីសម្រាប់រូបគេដែលមិនធ្លាប់ដឹងពីសមត្ថភាព បច្ចេកទេសអ្នកប៉ែកខាងអ៊ឺរ៉ុប ព្រោះកន្លងទៅគឺធ្លាប់ប្រកួតប្រជែងជាមួយអ្នកនៅអាស៊ីដូចគ្នាជាដើម។ តែយ៉ាងណា វ៉ាន់ឌឿន នឹងខំប្រឹងហ្វឹកហាត់ធ្វេដង និងផ្ដោតពង្រឹងលើ កម្លាំងស៊ុហ្វ បច្ចេកទេសចាប់ ឲ្យបានខ្លាំងជាងនេះត្រៀមប៉ះខាងអ៉ឺរ៉ុបលើកនេះ។

ទិដ្ឋភាពហ្វឹកហាត់
ម្ចាស់មេដាយប្រាក់យូដូជើងឯកអាស៊ីរូបនេះនៅតែជឿជាក់លើខ្លួនឯង ថានឹងធ្វើបានល្អនៅក្នុងការប្រកួតឯប្រទេសអាល្លឺម៉ង់លើកនេះ ព្រោះតាមរយៈការហ្វឹកហាត់ត្រៀមបានល្អ និងមានការបង្ហាត់បង្ហាញពីគ្រូជាតិ-អន្តរជាតិ រួមទាំងបទពិសោធធ្លាប់ឈ្នះដៃគូល្អៗរួចមកហើយនោះ។

ទិដ្ឋភាពហ្វឹកហាត់
ក្រុមកីឡាយូដូជម្រើសជាតិកម្ពុជា ចំនួន ៤នាក់ ស្រី២ ប្រុស២ នឹងទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាសកលវិទ្យាល័យរដូវក្ដៅពិភពលោក លើកទី៣២ នៅប្រទេសអាល្លឺម៉ង់។ ការប្រកួតនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ ២៧ ខែកក្ដដា ឆ្នាំ២០២៥ ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


