កីឡា
សហព័ន្ធកីឡាយូដូ រំពឹងខ្ពស់ឈ្នះមេដាយជូនមាតុភូមិក្នុងព្រឹត្តិការណ៍កីឡាសកលវិទ្យាល័យពិភពលោក
តំណាងសហព័ន្ធកីឡាយូដូកម្ពុជា មានក្ដីរំពឹងខ្ពស់ថានឹងដណ្ដើមមេដាយបានជូនជាតិមាតុភូមិក្នុងព្រឹត្តិការណ៍កីឡាសកលវិ់ទ្យាល័យពិភពលោក ដែលធ្វើឡើងនៅឯប្រទេសអាល្លឺម៉ង់ នៅពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។

លោក ម៉ារ វង្សវិបុល
លោក ម៉ារ វង្សវិបុល គ្រូបង្វឹកជម្រើសជាតិកីឡាយូដូកម្ពុជា បានឲ្យដឹងថា ការប្រកួតនៅឯប្រទេសអាល្លឺម៉ង់នេះសហព័ន្ធមានការរំពឹងខ្ពស់ថានឹងទទួលបានជោគជ័យឈានដល់ការដណ្ដើមេដាយជូនជាតិមាតុភូមិក្នុងការប្រកួតកម្រិតពិភពលោកនេះ។

ទិដ្ឋភាពហ្វឹកហាត់
ដោយសារតែការហ្វឹកហាត់ត្រៀមបានល្អ រួមផ្សំមានការបង្ហាត់ពិសេសពីគ្រូជនជាតិជប៉ុនសម្រាប់ការប្រកួតមួយនេះផង ភាពរីកចម្រើនលើសមត្ថភាពកីឡាករ កីឡាការិនី ទៀតនោះទើបក្នុងនាមសហព័ន្ធមានការរំពឹងខ្ពស់បែបនេះ។ បន្ថែមពីនេះកីឡាករ កីឡាការិនីមួយចំនួនមានបទពិសោធច្រើនលើឆាកអន្តរជាតិ និងធ្លាប់ដណ្ដើមមេដាយបានជូនកម្ពុជារួចហើយដែរ។

ទិដ្ឋភាពហ្វឹកហាត់
បញ្ជាក់ដែរថា សហព័ន្ធកីឡាយូដូកម្ពុជា នឹងបញ្ចូនកីឡាករ កីឡាការិនី ៤រូបចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាសកលវិទ្យាល័យរដូវក្ដីពិភពលោក លើកទី៣២ ចាប់ពីថ្ងៃទី១៦ ដល់ ២៧ ខែកក្ដដា ឆ្នាំ២០២៥ នៅឯប្រទេសអាល្លឹម៉ង់។ ក្នុងព្រឹត្តិការណ៍កម្រិតពិភពលោកនេះផងដែរកម្ពុជានឹងបញ្ចូន ៦ប្រភេទកីឡាដើម្បីប្រជែងមេដាយរួមមាន អត្តពលកម្ម ហែលទឹក គុនដាវ វាយសី តេក្វាន់ដូ WT និងកីឡាយូដូ៕


ទិដ្ឋភាពហ្វឹកហាត់
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


