កីឡា
កម្ពុជាធ្វើម្ចាស់ផ្ទះទទួល៤ប្រទេសនេះជម្រុះ AFC U17 Asian Cup
កម្ពុជានឹងទទួលក្រុមបាល់ទាត់យុវជនអាយុក្រោម១៧ឆ្នាំ (U17) ៤ប្រទេសសម្រាប់ការប្រកួតជម្រុះសន្សំពិន្ទុក្នុងពូលពានរង្វាន់យុវជនអាស៊ីអាយុក្រោម១៧ឆ្នាំ (2025 AFC U17 Asian Cup) ដើម្បីស្វែងរកកៅអីឡើងទៅ ជុំចុងក្រោយនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ការចាប់ឆ្នោតនៅរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ ស្ថិតនៅពូល B ដែលមានក្រុមយុវជនអាហ្វហ្គានីស្ថាន បង់ក្លាដែស ហ្វីលពីន និង ម៉ាកាវ ធ្វើដំណើរមកប្រទេសកម្ពុជា។

ការចាប់ឆ្នោតហាក់ដូចជាមានអំណោយល្អគួរសមសម្រាប់ម្ចាស់ផ្ទះកម្ពុជា ដោយសារនៅក្នុងពូលជាមួយគ្នានេះ អាហ្វហ្គានីស្ថាន គឺជាក្រុមខ្លាំងក្នុងពូល ប៉ុន្តែបើនិយាយពីក្រុមយុវជនបង់ក្លាដែស ហ្វីលីពីន និង ម៉ាកាវ មិនសូវជាខ្លាំងប៉ុន្មានទេ។
ការប្រកួតជម្រុះក្នុងពូលនេះចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។ ក្រុមលេខ១ក្នុងពូលទាំង១០ និងក្រុមលេខ២ល្អបំផុតចំនួន៥ បូករួមទាំងម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីត១ទៀត សរុប១៦ក្រុមត្រូវប្រកួតជុំចុងក្រោយនៅឆ្នាំ២០២៥៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


