កីឡា
ក្រោយបញ្ចប់កំណត់ត្រារបស់ Buakaw ជើងខ្លាំង Stoyan បន្តឈ្នះរហូតគ្រងខ្សែក្រវាត់ K-1
កីឡាករប៊ុលហ្គារី Stoyan Koprivlenski បានធ្វើឲ្យអ្នកគាំទ្រស្ទើរទូទាំងពិភពលោកមានការភ្ញាក់ផ្អើលនៅពេលរូបគេបានបញ្ចប់កំណត់ត្រាមិនចាញ់ជាង៥ឆ្នាំចុងក្រោយរបស់អ្នកប្រដាល់ថៃ Buakaw Banchamek និងបន្តឈ្នះ២ប្រកួតទៀតដើម្បីគ្រងជើងឯកឃីកបុកស៊ីងពិភពលោក K-1 World MAX 2024 ទម្ងន់៧០គីឡូក្រាម។

ការប្រកួតធ្វើឡើងនៅល្ងាចថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន Stoyan បានយកឈ្នះពិន្ទុ Buakaw នៅជុំទី១ បន្ទាប់ពីតស៊ូគ្នា៣ទឹក ដោយរូបគេបានវាយឲ្យអាជ្ញាកណ្តាលរាប់៨ម្តង ខណៈកីឡាករថៃវាយខុសបច្ចេកទេសថែមទៀត។

នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Stoyan បន្តឈ្នះពិន្ទុកីឡាករប្រេស៊ីល Dengue Silva តាមរយៈការតស៊ូគ្នា៣ទឹក ប៉ុន្តែរូបគេរឹតតែធ្វើឲ្យមានការភ្ញាក់ផ្អើលដោយបានផ្តួលកីឡាកររុស្ស៊ី Viktor Akimov ឲ្យសន្លប់ក្នុងទឹកទី១ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ឃីកបុកស៊ីងពិភពលោកទម្ងន់៧០គីឡូក្រាម។

នេះជាលើកទី១ដែល Stoyan Koprivlenski បានឈ្នះខ្សែក្រវាត់នៅសង្វៀន K-1 ប៉ុន្តែបើក្រឡេកមកប្រវត្តិកន្លងមកក៏មិនធម្មតាដែរ រូបគេបានឈ្នះខ្សែក្រវាត់ឃីកបុកស៊ីងទម្ងន់៧០គីឡូក្រាមនៅសង្វៀនលំដាប់ពិភពលោក Glory របស់អាមេរិកកាលពីឆ្នាំ២០១៧។

Stoyan បានចាប់ផ្តើមអាជីពប្រដាល់ឃីកបុកស៊ីងតាំងពីឆ្នាំ២០១៣ដែលមានរយៈពេលជាង១១ឆ្នាំហើយ ប៉ុន្តែរូបគេក៏ធ្លាប់ជាកីឡាករស្ម័គ្រចិត្តជាច្រើនឆ្នាំផងដែរ។ ស្ថិតក្នុងវ័យ៣០ឆ្នាំ រូបគេមានប្រវត្តិប្រកួតអាជីព៣០ដង ក្នុងនោះឈ្នះ២២ដង និងចាញ់៨ដង។

រូបគេជាអ្នកបញ្ចប់កំណត់ត្រាមិនចាញ់រយៈពេលជាង៥ឆ្នាំរបស់ Buakaw ខណៈកីឡាករថៃរូបរូបនេះគិតចាប់តាំងពីខែមីនា ឆ្នាំ២០១៨មកគឺមិនដែលចាញ់សោះ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


