កីឡា
ក្រុមព្រះខ័នរាជស្វាយរៀង U18 ឡើងដល់វគ្គផ្ដាច់ព្រ័ត្រស្វាយរៀងស៊ូបភើខាប់
ក្រុមព្រះខ័នរាជស្វាយរៀង U18 បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ ស្វាយរៀងស៊ូបភើខាប់ លើកទី១ ក្រោយឈ្នះក្រុមគោព្រៃ ភូមិស្វាយធំ ក្នុងលទ្ធផល ៤-១ កាលថ្ងៃសៅរ៍ ទី៧ ខែកញ្ញា។

គ្រាប់បាល់៤គ្រាប់របស់ក្រុមព្រះខ័នរាជស្វាយរៀង U18 រកបានដោយកីឡាករ២រូបក្នុងនោះគ្រាប់បាល់ចំនួន៣គ្រាប់រកបានដោយកីឡាករពាក់លេខ១១ នៅ សុភត្រា នៅនាទី១០ ៧៩ និង៨៦ ខណៈ១គ្រាប់ទៀតរកបានដោយកីឡាករពាក់លេខ៨ វ៉ាន់ ចាន់ដេត។ ចំណែក១គ្រាប់របស់ក្រុមគោព្រៃភូមិស្វាយធំ រកបានដោយកីឡាក្រពាក់លេខ១៧ រិទ្ធិ តុលា នៅនាទី៦២។
ចំពោះការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាងក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ជួបជាមួយក្រុម សសយក ស្រុកបាវិត នឹងត្រូវឡើងនៅវេលាម៉ោង២:៣០នាទីរសៀល ថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ហើយក្រុមឈ្នះត្រូវឡើងជួបក្រុមព្រះខ័នរាជស្វាយរៀង U18 នៅវគ្គផ្ដាច់ព្រ័ត្រ៕



អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


