កីឡា
ស្វាយរៀងស៊ូបភើខាប់ ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ការប្រកួតពានរង្វាន់ ស្វាយរៀង ស៊ូបភើខាប់ លើកទី១ បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយដំណើរការអស់រយៈពេលជាច្រើនសប្ដាហ៍។

ការប្រកួតវគ្គពាក់កណ្ដាលស្វាយរៀង ស៊ូបភើខាប់ នឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ។ ក្រុមព្រះខ័នរាជស្វាយរៀង U18 មុនឡើងដល់វគ្គនេះ បន្ទាប់ពីបានទម្លាក់ក្រុម UNITED SEZ ក្នុងលទ្ធផល ៨-២។ ចំណែក ក្រុមគោព្រៃភូមិស្វាយធំ យកឈ្នះ សសយក ស្រុករមាសហែក ដោយការទាត់ប៉េណាល់ទីកាត់សេចក្ដី ៤-៣ ក្រោយស្មើគ្នា ៣-៣។ ចំណែក ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មុនឡើងដល់វគ្គនេះបានទម្លាក់ ក្រុមកាំភ្លើងធំ ដោយលទ្ធផល ៦-០ ខណៈសសយក ស្រុកបាវិត បានយកឈ្នះ ពូប្រុស លីងគួយ ២-០។
ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅទីលានវិទ្យាល័យ ស្វាយរំពារ
- ថ្ងៃសៅរ៍ ទី៧ ខែកញ្ញា៖ ព្រះខ័នរាជស្វាយរៀង U18 vs គោព្រៃភូមិស្វាយធំ (ម៉ោង៨ព្រឹក)
- ថ្ងៃអាទិត្យ ទី៨ ខែកញ្ញា៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង vs សសយក ស្រុកបាវិត (ម៉ោង២:៣០នាទីរសៀល)


អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


