កីឡា
ពានរង្វាន់ស្វាយរៀង ស៊ូបភើខាប់ រកឃើញវគ្គ៨ចុងក្រោយ
ការប្រកួតបាល់ទាត់ពានរង្វាន់ ស្វាយរៀង ស៊ូបភើខាប់ លើកទី១ រកឃើញក្រុមឡើងវគ្គ៨ក្រុមចុងក្រោយហើយ បន្ទាប់ពីចាប់ផ្តើមប្រកួតតាំងពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤។

ក្រុមទាំង៨ដែលបានឡើងវគ្គបន្តគឺជាក្រុមលេខ១ និងក្រុមលេខ២ នៃពូលទាំង៤ បន្ទាប់ពីពួកគាត់ធ្វើបានល្អក្នុងវគ្គសន្សំពិន្ទុក្នុងពូលដែលដំណើរការប្រកួត៣សប្តាហ៍។
ក្រុម ពូប្រុស លីងគួយ បានឡើងវគ្គ៨ក្រុមចុងក្រោយ ក្នុងនាមជាក្រុមលេខ១ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្នុងនាមជាក្រុមលេខ២ ក្នុងពូល «ក»។ ក្រុមកាំភ្លើង ជាក្រុមលេខ១ និង United SEZ ជាក្រុមលេខ២ក្នុងពូល«ខ»។ ក្រុមយុវជនព្រះខ័នរាជស្វាយរៀងអាយុ១៨ឆ្នាំជាក្រុមលេខ១ និងក្រុម គោព្រៃភូមិស្វាយធំ ជាក្រុមលេខ២ក្នុងពូល«គ»។ ក្រុមសសយក ស្រុករមាសហែក ជាក្រុមលេខ១ និងក្រុម សសយក ក្រុងបាវិតជាក្រុមលេខ២ ក្នុងពូល«ឃ»។

កម្មវិធីប្រកួតវគ្គ៨មានដូចខាងក្រោម៖
- ពូប្រុស លីងគួយ vs សសយក ក្រុងបាវិត
- ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង vs កាំភ្លើងធំ
- United SEZ vs ព្រះខ័នរាជស្វាយរៀងអាយុ១៨ឆ្នាំ
- គោព្រៃភូមិស្វាយធំ vs សសយក ស្រុករមាសហែក

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


