កីឡា
កីឡាករ ធឿន ណាក់មុនី មានក្ដីស្រមៃធំក្នុងបាល់ទាត់ចង់ល្អដូចរៀមច្បង វីរៈ ដារ៉ា និងអ្នកចាំទី Neuer
កីឡាករវ័យក្មេង ធឿន ណាក់មុនី មានក្ដីស្រមៃធំជាមួយកីឡាបាល់ទាត់នៅថ្ងៃអនាគត និងចង់មានឈ្មោះល្បីលេងបានល្អដូចរៀមច្បង វីរៈ ដារ៉ា និងស្រឡាញ់ចូលចិត្តកីឡាករ Manuel Neurer អ្នកចាំទីរបស់ប្រទេសអាល្លឺម៉ង់។

កីឡាករ ធឿន ណាក់មុនី
អ្នកចាំទីរបស់ U15 ព្រះខ័នរាជ្យស្វាយរៀង ធឿន ណាក់មុនី បានឲ្យដឹងថា រូបគេស្រឡាញ់កីឡាបាល់ទាត់នេះខ្លាំង និងចង់ឲ្យមានឈ្មោះល្បីក្នុងវិស័យកីឡាមួយនេះ។ ក្ដីស្រមៃរបស់គេចង់លេងក្នុងក្រុមជម្រើសជាតិ និងចង់លេងឲ្យជម្រើសជាតិកម្ពុជាល្បីលើឆាកអន្តរជាតិ។

កីឡាករ ធឿន ណាក់មុនី និងក្រុម
ម្ចាស់ស្រោមដៃមាសក្នុងពានរង្វាន់ស្វាយរៀងខាប់រូបនេះបន្ថែមទៀតថា កីឡាករដែលខ្លួនស្រឡាញ់ និងតែងតែយកគំរូតាមនោះរៀមច្បង វីរៈ ដារ៉ា ព្រោះលេងល្អ និងទាត់បាល់បញ្ជូនឲ្យដៃគូបានច្បាស់។ ចំណែកនៅអ៊ឺរ៉ុបវិញគឺរូបគេស្រឡាញ់អ្នកចាំទី Manuel Neuer និងតែងតែរៀនយកបច្ចេកទេសតាម ដូចជាការលេងជើងច្រើន ការហ៊ានចេញខ្ពស់ពីទីតាំងអ្នកចាំទី។ ប៉ុន្តែរូបក៏មិនសូវហ៊ានចេញឆ្ងាយ ឬខ្ពស់ពេកដែរ ព្រោះខ្លាចភ្លាត់លោតចាប់បាល់អត់ដល់ (ភាសាអ្នកចាំទីហៅថាហែលទឹក)។

កីឡាករ ធឿន ណាក់មុនី ពេលជួយក្រុមឈ្នះពាន
បញ្ជាក់ដែរថា ធឿន ណាក់មុនី ជាកីឡាករយុវជនថ្នាល U15 របស់ក្រុមបាល់ទាត់ព្រះខ័នរាជ្យស្វាយរៀង។ រូបគេទើបតែចូលលេងបាល់ទើបតែ ២ឆ្នាំប៉ុណ្ណោះ។ យុវជនរូបនេះបានជាប់ជាកីឡាករចាំទីល្អជាងគេទទួលបានពានរង្វាន់ស្រោមដៃមាស និងបានជួយក្រុមឈ្នះពានរង្វាន់ស្វាយរៀងខាប់ លើកទី២ ឆ្នាំ២០២៦ នេះ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


