កីឡា
ជួប Mario ជុំទី១ដូចបំណង កីឡាករវ័យក្មេង មាស ប៊ុនថេន ចង់ជួប ធន់ វណ្ណា វគ្គផ្តាច់ព្រ័ត្រ
កីឡាករវ័យក្មេងកំពុងល្អ មាស ប៊ុនថេន ចង់ជួបជើងខ្លាំង ធន់ វណ្ណា នៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីចាប់ឆ្នោតជួបកីឡាករអេស្ប៉ាញ Mario Alvarez នៅជុំទី១ក្នុងការប្រកួតម៉ារ៉ាតុងអន្តរជាតិដណ្តើមខ្សែក្រវាត់នៅល្ងាចថ្ងៃសៅរ៍ ទី៥ ខែតុលា ឆ្នាំ២០២៤ លើកញ្ចក់ទូរស្សន៍ BTV Cambodia។

កីឡាករ មាស ប៊ុនថេន ទើបតែត្រូវបានដាក់ជំនួសកីឡាករ រិន ដេវីដ ដែលបានដកខ្លួនពីការប្រកួតម៉ារ៉ាតុងអន្តរជាតិ ហើយរូបគេមិនមានពេលវេលាច្រើនក្នុងការហ្វឹកហាត់ត្រៀមខ្លួនទេ ប៉ុន្តែរូបគេរីករាយក្នុងការប្រកួតជាមួយបេក្ខភាពល្អៗ។
កីឡាករបានប្រាប់ថា គ្រាន់តែទទួលបានដំណឹងឲ្យជំនួស រិន ដេវីដ ភ្លាម រូបគេបានចាប់ផ្តើមស្វែងយល់ពីបេក្ខភាព៣រូបផ្សេងទៀត។ កីឡាករដែលរូបគេចង់ជួបបំផុតគឺកីឡាករអេស្ប៉ាញ Mario Alvarez ដែលធ្លាប់បានយកឈ្នះជើងខ្លាំង ឈុត សេរីវ៉ាន់ថង ក្នុងទឹកទី១ នៅប្រទេសបារាំងកាលពីប៉ុន្មានខែមុន។

មាស ប៊ុនថេន បានប្រាប់ថា កីឡាករអេស្ប៉ាញ Mario ល្បីល្អខ្លាំង ហេតុដូច្នេះហើយរូបគេចង់ជួប។ ការជួបជាមួយដៃគូខ្លាំង នឹងធ្វើឲ្យខ្លួនឆាប់មានកេរ្តិ៍ឈ្មោះល្បីលឿន ប្រសិនបើទទួលបានជ័យជម្នះ ប៉ុន្តែប្រសិនបើទទួលបានលទ្ធផលមិនល្អ ក៏ដឹងពីសមត្ថភាពរបស់ខ្លួនកាន់តែច្បាស់។
កីឡាករវ័យក្មេងរូបនេះបានបញ្ជាក់ថា កីឡាករអេស្ប៉ាញ Mario Alvarez មានកណ្តាប់ដៃល្អ។ រាល់ការប្រកួតកីឡាកររូបនេះកម្រថយក្រោយ ប៉ុន្តែដើរឆ្ពោះទៅមុខជាមួយកណ្តាប់ដៃ។ ក្រៅពីកណ្តាប់ដៃ រូបគេក៏ល្អទាត់ និងជង្គង់ដែរ។ ក្នុងនាមជាម្ចាស់ផ្ទះរូបគេតាំងចិត្តព្យាយាមដើរឆ្ពោះទៅមុខ និងតទល់ជាមួយកីឡាករអេស្ប៉ាញរូបនេះ។

នៅពេលសួរថា ប្រសិនបើទទួលបានជ័យជម្នះនៅជុំទី១ និងបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ តើចង់ជួបដៃគូរូបណា? មាស ប៊ុនថេន បានឆ្លើយដោយមិនស្ទាក់ស្ទើរថា រូបគេចង់ជួបមិត្តរួមជាតិ ធន់ វណ្ណា ពីព្រោះកូនសិស្សរបស់លោកគ្រូ ធន់ សុភា កំពុងល្បី ហើយរូបគេពិតជាចង់ជួបដៃគូល្បីៗ។
មាស ប៊ុនថេន មានប្រវត្តិប្រកួតប្រហែល៥០ដងក្នុងនោះធ្លាប់ប្រកួតជាមួយកីឡាករបរទេស១៥ដងគឺធ្លាប់ឈ្នះ១២ និងចាញ់៣ដង។ នេះជាឱកាសធំក្នុងការប្រកួតដណ្តើមខ្សែក្រវាត់លើកទី២សម្រាប់រូបគេ បន្ទាប់ពីលើកទី១ប្រកួតក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទទួលបានចំណាត់ថ្នាក់លេខ៣។

រូបគេសង្ឃឹមថា ប្រសិនបើទទួលបានលទ្ធផលល្អក្នុងការប្រកួតម៉ារ៉ាតុងអន្តរជាតិលើកនេះ រូបគេនឹងទទួលបានឱកាសល្អៗកាន់តែច្រើននាពេលខាងមុខ ហើយសាងកេរ្តិ៍ឈ្មោះបោះសំឡេងកាន់តែឆាប់រហ័ស៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


