កីឡា
សហព័ន្ធបាល់ទះនឹងបង្កើតពានធំមួយទៀត មានតែក្រុមខ្លាំងកំពូល៤
សហព័ន្ធកីឡាបាល់ទះកម្ពុជានឹងបង្កើតពានរង្វាន់បើករដូវកាលថ្មីមួយទៀតចាប់ពីខែមករា ឆ្នាំ២០២៥ ដែលនឹងរៀបចំការប្រកួតជារៀងរាល់ឆ្នាំមុនព្រឹត្តិការណ៍លីគបាល់ទះកំពូលកម្ពុជ«តេជោលីគ»ចាប់ផ្តើម។

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាបានទម្លាយឲ្យដឹងថា ចាប់ពីឆ្នាំ២០២៥ សហព័ន្ធនឹងរៀបចំការប្រកួតពានរង្វាន់៧មករាហៅថា «ពានរង្វាន់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន» ដែលលោកជាប្រធានកិត្តិយសហព័ន្ធកីឡាបាល់ទះកម្ពុជា។

លោកបានពន្យល់ថា ៖«ពានរង្វាន់នេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែរ ខ្ញុំសូមទម្លាយមុន ពីព្រោះថា មុនតេជោលីគចាប់ផ្តើម ក្លិបធំៗត្រូវការកម្តៅសាច់ដុំ។ អីចឹង ពានរង្វាន់៧មករានេះ យើងនឹងអញ្ជើញក្លិបក្រសួងមហាផ្ទៃ ក្លិបវិសាខា ក្លិបបញ្ជាការដ្ឋានអង្គរក្ស និងរដ្ឋបាលរាជធានីភ្នំពេញ ដែលជាក្រុមកំពូលទាំង៤កាលពីរដូវកាលមុន។ ពានរង្វាន់នេះ យើងនឹងធ្វើជារៀងរាល់ឆ្នាំតែម្តង។ វាប្រៀបដូចជា Pre Season មុននឹងលីគចាប់ផ្តើម យើងនឹងតេស្តសាកល្បងថ្វីដៃរបស់កីឡាករ ក៏ដូចជាបើកឱកាសឲ្យគ្រូបង្វឹករៀបចំក្រុមរៀងៗខ្លួនឲ្យបានល្អប្រសើរ»។

រហូតមកដល់ពេលនេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា បាននិងកំពុងរៀបចំការប្រកួតពានរង្វាន់ជាច្រើនដូចជា តេជោលីគ «លីគបាល់ទះកំពូលកម្ពុជា» ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពានរង្វាន់បាល់ទះមហាជន៤នាក់ទល់៤នាក់ និងពានរង្វាន់បើករដូវកាលជាដើម។


ជាមួយគ្នានេះ លោក អាំង សិរីពិដ្ឋ បានបន្ថែមថា សហព័ន្ធកំពុងចិញ្ចឹមរៀបចំការប្រកួតបាល់ទះនារីថ្នាក់ជាតិឲ្យបានទៀងទាត់ បន្ទាប់ពីឃើញក្រុមបាល់ទះនារីដល់ទៅ១០ក្រុមបានចូលរួមប្រកួតក្នុងកីឡាជាតិ ឆ្នាំ២០២៤ ក្នុងនោះក៏មានការអញ្ជើញពីដៃគូឯកជនតាមស្ថាប័ន និងគ្រឹះស្ថានអប់រំដែលមានក្រុមបាល់ទះនារីផងដែរ៕




អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


